គ្រាប់បាល់ Own Goal ជួយឲ្យអេស្ប៉ាញឈ្នះអ៊ីតាលីឡើងវគ្គ១៦ក្រុមនៅ Euro 2024

ចែករំលែក៖

ក្រុមអេស្ប៉ាញបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Euro 2024 ជាមួយនឹងការប្រកួតត្រូវធ្វើឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ មិថុនានេះ បន្ទាប់ពីបានយកឈ្នះអ៊ីតាលី ១-០ ក្នុងការបង្ហាញដ៏លេចធ្លោ ដែលធានាថា ក្រុមគោជល់អេស្ប៉ាញបានឆ្លងផុតក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល B និងជាក្រុមទី២ដែលឡើងទៅវគ្គ១៦ក្រុមបន្ទាប់ពីម្ចាស់ផ្ទះអាល្លឺម៉ង់។

គ្រាប់ចូលទីខ្លួនឯង ឬ Own Goal របស់កីឡាករ Riccardo Calafiori នៅនាទីទី៥៥ក្នុងការប្រកួតនៅកីឡដ្ឋាន Gelsenkirchen ជាគ្រាប់បាល់ដ៏មានន័យរបស់ក្រុមអេស្ប៉ាញ ដែលមានឱកាសឡើងទៅកាន់វគ្គបន្តក្នុងការប្រកួតនៅប្រទេសអាឡឺម៉ង់ឆ្នាំនេះ។

ការទទួលជ័យជម្នះនេះគឺអេស្ប៉ាញ២ប្រកួតឈ្នះទាំង២ប្រកួត ដោយប្រកួតលើកដំបូងបានបំបាក់ក្រូអាត៣ទល់០។ កីឡាករ Nico Williams គឺជាអ្នកដែលមានចំណែកជួយក្រុមអេស្ប៉ាញឈ្នះនៅពេលនេះ ខណៈដែលកីឡាកររូបនេះបានរត់ទៅប្រជែងជាមួយខ្សែការពារស្តាំ Giovanni Di Lorenzo និងស៊ុតទៅប៉ះកីឡាករ Calafiori ធ្វើឲ្យបាល់ផ្លាតចូលទីខ្លួនឯងតែម្តង។

ក្រុមរបស់លោក Luis de la Fuente មាន៦ពិន្ទុដ៏ល្អឥតខ្ចោះនៅលើកំពូលតារាងពូល B ហើយត្រូវជួបក្រុមអាល់បានីនៅថ្ងៃចន្ទ ដោយដឹងថា អេស្ប៉ាញបានឡើងទៅវគ្គ១៦ក្រុមរួចហើយ ហើយទោះបីចាញ់ ឬស្មើក៏មិនមានបញ្ហាអ្វីដែរ។

...

សម្រាប់អ៊ីតាលី ការបរាជ័យនេះគឺជាការប្រជែងនៅក្នុង១ប្រកួតទៀតនៅវគ្គចែកពូលនេះ ដោយត្រូវប៉ះក្រូអាត ប៉ុន្តែអ៊ីតាលីមាន៣ពិន្ទុរួចទៅហើយនៅក្នុងដៃ ហើយប្រសិនបើស្មើជាមួយនឹងក្រុមក្រូអាតនៅការប្រកួតថ្ងៃចន្ទនឹងគ្រប់គ្រាន់ដើម្បីធានាបាននូវការឡើងទៅវគ្គ១៦ក្រុមជាមួយអេស្ប៉ាញផងដែរ ៕ (រូបភាព ៖ BBC/Reuters/CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print