តំណាងកម្មករ៩ម៉ឺននាក់ ដាក់ញត្តិស្នើសុំក្រសួងមហាផ្ទៃពិនិត្យសកម្មភាព និង ការប្រើប្រាស់ថវិកាអង្គការសង់ត្រាល់

ចែករំលែក៖

ភ្នំពេញ ៖ សហភាពសិទ្ធិកម្មករកម្ពុជា និងសហជីពមូលដ្ឋាន តំណាងឲ្យកម្មករ៩ម៉ឺននាក់ នៅព្រឹកថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៤នេះបានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យមានការត្រួត ពិនិត្យ ការ អនុវត្ត សកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និង សិទ្ធិ មនុស្ស ហៅ កាត់«សង់ត្រាល់» ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និងអង្គការ មិនមែន រដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឲ្យដឹងថា អង្គការ សង់ត្រាល់ ជា អង្គការ មួយ ទទួលជំនួយពីបរទេស និងបានចុះបញ្ជិការនៅក្រសួងមហាផ្ទៃ ប៉ុន្តែទៅធ្វើការងារ ជ្រៀត ជ្រែក ក្នុង ការងារសហជីព ធ្វើរបាយការណ៍ក្នុងចេតនាញុះញង់ បំបែក បាក់ សហជីព នៅ កម្ពុជា ធ្វើឲ្យមានការយល់ច្រឡំ ថាសិទ្ធិសេរីភាពសហជីពនៅកម្ពុជា ត្រូវបានរឹតត្បិត។

លោកបន្ថែមថា អង្គការ សង់ត្រាល់ បាន ចេញ ផ្សាយ របាយការណ៍ ដែល ធ្វើ ឲ្យ មាន ការ ជះ ឥទ្ធិពល ដល់ អ្នក បញ្ជាទិញ អាចមានការយល់ច្រឡំពីស្ថានភាពជាក់ស្តែងនៃសហជីព និងកម្មករ និយោជិត នៅ កម្ពុជា ទាំងមូល ជាហេតុធ្វើឲ្យអ្នកបញ្ជាទិញអាចបង្វែរការបញ្ជាទិញចេញពីកម្ពុជា ដែល ធ្វើ ឲ្យ ប៉ះពាល់ ធ្ងន់ធ្ងរដល់ភាពមានការងារធ្វើរបស់កម្មករនិយោជិតទាំងអស់។

លោក គឹម ចាន់សំណាង បញ្ជាក់ថា របាយការណ៍របស់អង្គការសង់ត្រាល់ គ្រាន់ តែ សម្ភាស ន៍ សហជីព ចំនួន១០ នៃរោងចក្រ១៤ បែរជាយកមកវាយតម្លៃជារួម ថានៅកម្ពុជាមាន ការ រំលោភ សិទ្ធិ សេរីភាព សហជីព កម្មករនិយោជិតធ្ងន់ធ្ងរទៅវិញ។ នេះមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង ពី សិទ្ធិសេរីភាពសហជីព កម្មករនិយោជិត នៅកម្ពុជាទាំងមូលឡើយ។ សកម្មភាព និង របាយការណ៍ របស់អង្គការមួយមួយនេះ មានចេតនាធ្វើឲ្យសង្គមកម្ពុជាល្អកកករ បំផ្លាញសន្តិភាព បំផ្លាញ ប្រជាធិបតេយ្យ ដែលមិនអាចទទួលយកបានជាដាច់ខាត។

លោកបញ្ជាក់ថា«របាយការណ៍សង់ត្រាល់មិនបានឆ្លុះបញ្ចាំងពីការពិតនិងមិនមានមូលដ្ឋានច្បាស់លាស់ ដែល ធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថេរភាពការងារ និងផលប្រយោជ ន៍ រួម របស់ កម្មករ និយោជិតនៅកម្ពុជាទាំងមូល។ របាយការណ៍នោះ មានចរិតនយោបាយ និងញុះញុង លាប ពណ៌ ឲ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា»។

លោកប្រធាន សហភាពសិទ្ធិកម្មករកម្ពុជា លើកឡើងថា តាម រយៈ របាយការណ៍ របស់ អង្គការ សង់ត្រាល់ កម្មករ និយោជិត មានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ដល់ស្ថេរភាពការងារ និង ផលប្រយោជន៍រួមរបស់កម្មករនិយោជិត។ លោកសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងពិនិត្យ មើល ការ អនុវត្តសកម្មភាពផ្ទុយនឹងច្បាប់ និងការប្រើប្រាស់ កញ្ចប់ ថវិកា ជំនួយ បរទេសមិ ន សមស្រប របស់ អង្គការសង់ត្រាល់ ដែលបង្កបញ្ហាជាអវិជ្ជមានដល់សង្គមជាតិ ជាពិសេស ក្នុង វិស័យ ឧស្សាហកម្ម កាត់ ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print