អន្តរជាតិ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ «CCFR China state-controlled media » បានផ្សាយឱ្យថា ៖ នារសៀលថ្ងៃទី ១៩ ខែមិថុនា លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅភូមិភាគស្វយ័តជនជាតិ Hui Ningxia ។ លោកបានទៅដល់សហគមន៍សួន Changcheng នៅស្រុក Jinfeng ក្រុង Yinchuan ដើម្បីឈ្វេងយល់អំពីតួនាទីរបស់សហគមន៍ក្នុងនាមជាអង្គការគណបក្សមូលដ្ឋាន បង្កើនប្រសិទ្ធភាពសេវាកម្មដែលផ្តល់ភាពងាយស្រួលនិងអត្ថប្រយោជន៍ដល់ប្រជាជន និងជំរុញការផ្លាស់ប្តូរក្នុងចំណោមប្រជាជនគ្រប់ជនជាតិ ។
តាំងពីសមាជជាតិលើកទី ១៨ នៃបក្សកុម្មុយនីស្តចិនមក លោក Xi Jinping បានចុះត្រួតពិនិត្យការងារទៅទីក្រុង Ningxia ពីរដងក្នុងឆ្នាំ ២០១៦ និង ២០២០ ដោយឡែកពីគ្នាដោយបានផ្ដល់អនុសាសន៍ទៅកាន់ប្រជាជនគ្រប់ជនជាតិ ដើម្បីកសាងភូមិភាគស្វយ័ត Ningxia ថ្មីដ៏ស្រស់ស្អាតប្រកបដោយវិបុលភាពសេដ្ឋកិច្ច ប្រជាជាតិរួមសមាគ្គីគ្នា បរិស្ថានដ៏ស្រស់ស្អាត និងប្រជាជនមានជីវភាពធូរធារ ។
នៅក្នុងខែកក្កដា ឆ្នាំ ២០១៦ លោក Xi Jinping បានធ្វើដំណើរពិសេសទៅកាន់ភូមិអន្តោប្រវេសន៍ Yuanlong ឃុំ Minning ក្រុង Ningxia ។ លោកបានជិះឡានជុំវិញឃុំ ដើម្បីមើលមុខមាត់ថ្មីរបស់ភូមិថ្មី ។ កម្មាភិបាលម្នាក់បានរំលឹកថា លោក Xi Jinping តែងតែសួរអំពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ការសិក្សា ថ្លៃព្យាបាល និងហេដ្ឋារចនាសម្ព័ន្ធរបស់ភូមិនេះ ។
ក្នុងអំឡុងពេលដំណើរលើកនេះ លោក Xi Jinping បានរៀបចំធ្វើកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការកាត់បន្ថយភាពក្រីក្រភាគខាងកើត-ខាងលិចនៅក្រុង Yinchuan ។ លោកបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកាត់បន្ថយភាពក្រីក្រនិងជំនួយសមភាគីរវាងខាងកើត និងខាងលិច គឺជាយុទ្ធសាស្ត្រដ៏ធំធេងក្នុងការជំរុញការអភិវឌ្ឍក្នុងតំបន់ ការអភិវឌ្ឍសម្របសម្រួល និងការអភិវឌ្ឍរួម ។
សហគមន៍សួនខណ្ឌ Litong ក្រុង Wuzhong ភូមិភាគស្វយ័ត Ningxia មានប្រជាជនរស់នៅអចិន្ត្រៃយ៍ជាង១ម៉ឺន នាក់ ដែលជិតពាក់កណ្តាលជាជនជាតិភាគតិច គ្រប់គ្នារស់នៅដោយសុខដុមរមនា ។
នៅខែមិថុនា ឆ្នាំ ២០២០ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅសហគមន៍នេះក្នុងអំឡុងពេលអធិការកិច្ចនៅភូមិភាគស្វយ័ត Ningxia ដើម្បីឈ្វេងយល់អំពីការងារកសាងបក្សរបស់សហគមន៍ ការបង្កើតសហគមន៍ជនជាតិរួមសមាគ្គីគ្នានិងការងារបម្រើប្រជាជន ហើយបានសំណេះសំណាលយ៉ាងស្និទ្ធជាមួយតំណាងអ្នកស្ម័គ្រចិត្តសហគមន៍ ។
លោកបានលើកឡើងថា ភូមិភាគស្វយ័ត Ningxia ត្រូវតែមានគំនិតនិងទំនួលខុសត្រូវរួម ឱ្យតម្លៃលើទន្លេលឿងបន្ថែមទៀត និងការពារទន្លេលឿងយ៉ាងប្រុងប្រយ័ត្ន ។ លោកបានសង្កត់ធ្ងន់ថា ភូមិភាគស្វយ័ត Ningxia គួរតែស្រឡាញ់ធនធានទឹកនៃទន្លេលឿង យកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាស្រូវនិងទឹក កែសម្រួលរចនាសម្ព័ន្ធឧស្សាហកម្មកសិកម្ម និងអភិវឌ្ឍន៍យ៉ាងសកម្មលើការសន្សំសំចៃទឹក និងឧស្សាហកម្មដាំដុះតម្លៃខ្ពស់ ។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ ភូមិភាគស្វយ័ត Ningxia បានបង្កើតការដាំទំពាំងបាយជូរតាមរយៈការកែលម្អតំបន់ឆ្នេរទន្លេ មិនត្រឹមតែបានអភិវឌ្ឍឧស្សាហកម្មប៉ុណ្ណោះទេ ក៏ថែមទាំងធ្វើឱ្យប្រសើរឡើងនូវអេកូឡូស៊ីផងដែរ ។ លោក Xi Jinping បានលើកទឹកចិត្តអ្នកគ្រប់គ្នាឱ្យផ្សារភ្ជាប់នូវការអភិវឌ្ឍឧស្សាហកម្មស្រាជាមួយនឹងពង្រឹងការគ្រប់គ្រងតំបន់ទំនាបលិចទឹកនៃទន្លេលឿង និងពង្រឹងការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ដើម្បីបង្កើតម៉ាកយីហោល្បីៗផ្ទាល់ខ្លួន ៕
ដោយ ៖ សិលា