បារាំងបានត្រឹមស្មើហុល្លង់ ខណៈប៉ូឡូញបាត់បង់ឱកាសឡើងវគ្គ១៦ក្រុម

ចែករំលែក៖

ក្រុមខ្លាំងៗទាំង២គឺបារាំង និងហុល្លង់បានត្រឹមលទ្ធផសស្មើគ្នា០ទល់០ ក្នុងការប្រកួតជម្រុះតាមពូលក្នុងពូល D នៃព្រឹត្តិការណ៍យូរ៉ូ២០២៤ នៅអាល្លឺម៉ង់។ រីឯក្រុមជម្រើសជាតិប៉ូឡូញបានបាត់បង់ឱកាសក្នុងការឡើងទៅវគ្គ១៦ក្រុម ដោយបានបរាជ័យ២ប្រកួតជាប់គ្នា។

ការប្រកួតកាលពីរាត្រីថ្ងៃទី២១ និងរំលងអធ្រាត្រឈានចូលថ្ងៃទី២២ មិថុនានេះ ក្រុមជម្រើជាតិបារាំងបានត្រឹមលទ្ធផលស្មើគ្នា០ទល់០ជាមួយក្រុមហុល្លង់ក្នុងការប្រកួតពូល D។

លទ្ធផលនេះបានធ្វើឱ្យក្រុមទាំង២មាន៤ពិន្ទុដូចគ្នាទាំងបារាំង និងហូឡង់ នឹងគិតថាពួកគេទំនងជាធ្វើបានគ្រប់គ្រាន់ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយ។ បារាំងត្រូវជួបប៉ូឡូញដែលមិនមានពិន្ទុបន្ទាប់ពីចាញ់អូទ្រីស ៣-១ នៅថ្ងៃសុក្រ ខណៈដែលហូឡង់ជួបអូទ្រីសដែលមាន៣ពិន្ទុផងដែរនៅថ្ងៃអង្គារ។

នៅក្នុងពូល D នេះដែរក្រុមជម្រើសជាតិប៉ូឡូញបានបរាជ័យក្រោមថ្វីជើងអូទ្រីសក្នុងលទ្ធផល៣ទល់១។ ការប្រកួតក្នុងតង់ទី១ ក្រុមអូទ្រីសបាននាំមុខ១ទល់០ត្រឹមនាទីទី៨ ប៉ុន្តែត្រូវប៉ូឡូញតាមស្មើវិញនៅនាទីទី៣០ ហើយលទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួតតង់ទី១។

ចូលដល់តង់ទី២ ក្រុមអូទ្រីសបន្តដាក់សម្ពាធ និងរហូតធ្លាយគ្រាប់បាល់២គ្រាប់បន្ថែមទៀតគឺនៅនាទីទី៦៦ និងនាទីទី៧៨។ លទ្ធផលនេះបានធ្វើឲ្យអូទ្រីសទទួលបាន៣ពិន្ទុក្នុង២ប្រកួតកន្លងមកដោយចាញ់១ និងឈ្នះ ខណៈដែលប៉ូឡូញ២ប្រកួតចាញ់ទាំង២ប្រកួត ប្រឈមនឹងការធ្លាក់ចេញក្នុងវគ្គជម្រុះ ដោយនឹងមិនអាចឡើងទៅកាន់វគ្គ១៦ក្រុមនោះទេ។

ចំណែកការប្រកួតក្នុងពូល E ១គូទៀតគឺជាជំនួបរវាងស្លូវ៉ាគីនឹងអ៊ុយក្រែន ដោយជាលទ្ធផលអ៊ុយក្រែនបានវាយបកយកឈ្នះស្លូវ៉ាគីក្នុងលទ្ធផល២ទល់១។ លទ្ធផលនេះបានធ្វើឲ្យអ៊ុយក្រែនទទួលបាន៣ពិន្ទុ ដើម្បីប្រជែងកៅអីវគ្គ១៦ក្រុមនៅថ្ងៃប្រកួតជម្រុះតាមពូលចុងក្រោយប៉ះបែលហ្ស៊ិកដែលត្រូវការឈ្នះ។

...

សម្រាប់ការប្រកួតនៅរាត្រីថ្ងៃទី២២នេះ គឺមាន៣គូ ដោយ១គូនៅពូល E រវាងបែលហ្ស៊ិកប៉ះរ៉ូម៉ានី និងពូល F ហ្សកហ្ស៊ីប៉ះឆេក ខណៈព័រទុយហ្គាល់ប៉ះទួរគីដែលមាន៣ពិន្ទុដូចគ្នា ៕ (រូបភាព ៖ euro2024)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print