សូមប្រុងប្រយ័ត្ន​! ១ករណី​ទៀតហើយ​សត្វថ្លែនខាំបុរសជាកសិករម្នាក់ស្លាប់ភ្លាមៗ នៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្ត​មណ្ឌល​គិរី​៖​ នេះជាករណីទី២ ដែលសត្វថ្លែន​ បានខាំមនុស្សបណ្ដាលឱ្យស្លាប់ភ្លាមៗ​ នៅក្នុងខេត្តមណ្ឌលគិរី​ ខណៈកន្លងទៅថ្មីៗនេះ ក៏មានកុមារម្នាក់បានបាត់បង់ជីវិតដោយសារតែសត្វថ្លែនខាំផងដែរ។

ជាក់ស្ដែង​បុរសម្នាក់​ ដែលជាកសិករបានស្លាប់ភ្លាមៗបន្ទាប់ពីត្រូវសត្វថ្លែនខាំ កាលពីយប់ថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ​២០២៤ថ្មីៗនេះ​ ស្ថិតនៅ​ក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។​ ជនរងគ្រោះឈ្មោះ កង អ៊ីន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបកសិករ ។

បើតាមការរៀបរាប់​របស់​ភរិយាជនរងគ្រោះ​ ប្រាប់សមត្ថកិច្ចជំនាញថា៖ កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២០ ខែមិថុនា ប្ដីរបស់គាត់បានឲ្យគាត់ និងកូនៗចេញពីមុងព្រោះមានថ្លែនខាំគាត់ ហើយនៅពេលដែលប្ដីគាត់រៀបវាយថែ្លននោះ វាក៏ធ្លាក់ទៅដីបាត់ទៅ ។

ប្រភពដដែលបន្តថា បន្តិចក្រោយមកប្ដីរបស់គាត់ក៏មានអាការៈចុកទ្រូង រឹងថ្គាម ។ ឃើញសភាពមិនស្រួលគាត់ក៏បានពឹងឱ្យអ្នកជិតខាងជូនទៅកាន់មន្ទីរពេទ្យ តែពេលទៅដល់មន្ទីរពេទ្យគាត់ក៏បានទទួលដំណឹងថា ប្ដីរបស់គាត់ស្លាប់ទៅហើយ ។ ក្រោយការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចបានសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយសារសត្វថ្លែនខាំមែន ។

...

គួរជម្រាបជូនថា​ នេះជាករណីទី២ហេីយ​ ដែលបានស្លាប់ដោយសារសត្វថ្លែនខាំ​ នៅក្នុងខេត្តមណ្ឌលគិរី ខណៈដែលករណីដូចគ្នានេះ លើកទីមួយគឺកើតឡើងលើក្មេងប្រុសម្នាក់រស់នៅក្នុងភូមិពូរ៉ាប៉េត (អូរតេ) ឃុំក្រង់តេះ ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី និងជាសិស្សពូកែផង បានស្លាប់គួរឱ្យអាសូរ​ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ព្រោះសត្វថ្លែនខាំផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print