ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាប ថា៖ សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានទទួលចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៨៥១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លេខ ៨៩៧ អ.យ.ឆ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដែលមានជនត្រូវចោទ៖
១-ឈ្មោះ ឌុច គឹមហួត ភេទប្រុស កើតថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៦៦ អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ (មានខ្លួន)
២-ឈ្មោះ ជួន ដា ភេទស្រី កើតឆ្នាំ១៩៨៤ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ (មានខ្លួន) ត្រូវបានចោទប្រកាន់ពីបទ “ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្តនៅ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤ និងអំឡុងឆ្នាំ២០២៤ មានចែងតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
៣-ឈ្មោះ ធី ភេទប្រុស អាយុ២០ឆ្នាំជាង (គ្មានអត្តសញ្ញាណ) ត្រូវបានចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្តនៅភូមិសាមគ្គីមាន ជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលអំឡុងឆ្នាំ២០២៤ មានចែងតាមបញ្ញត្តិ មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
វត្ថុតាងជាសារធាតុញៀនដែលចាប់យកបានរួមមាន៖ (ICE) ចំនួន២៣៤ ថង់កិប (ធំ ០៣ថង់) ទម្ងន់៩៨១,៣០ក្រាម។ គ្រឿងញៀនប្រភេទម្សៅក្រាមសថ្លាបន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿងចៅក្រមស៊ើប សួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៨០៩, ៨១០ ព្រ.ទឈ ២៤ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លើឈ្មោះ ឌុច គឹមហួត និងឈ្មោះ ជូន ដា និងបាន ចេញដីកាស្រាវជ្រាវសាវតាលើជនត្រូវចោទទាំង០១នាក់ ខាងលើ ដើម្បីយកមកចាត់ការបន្តតាមនីតិវិធីច្បាប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕ដោយ៖តារា