ព័រទុយហ្គាល់ជាក្រុមទី៣ដែលឡើងវគ្គ១៦ក្រុមចុងក្រោយនៅយូរ៉ូ២០២៤

ចែករំលែក៖

ព័រទុយហ្គាល់បានកក់កៅអីរបស់ខ្លួបក្នុងវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាអ្នកឈ្នះក្នុងពូល F នៅព្រឹត្តិការណ៍ Euro 2024 បន្ទាប់ពីជ័យជម្នះលើទួរគីក្នុងលទ្ធផល ៣ទល់០ ក្នុងទីក្រុង Dortmund កាលពីរាត្រីថ្ងៃទី២២ មិថុនា និងបានក្លាយជាក្រុមទី៣ដែលឡើងទៅវគ្គ១៦ក្រុមមុនគេបន្ទាប់ពីម្ចាស់ផ្ទះអាល្លឺម៉ង់ និងអេស្ប៉ាញ។

ខ្សែបម្រើ Bernardo Silva ដែលលេងឱ្យក្លិប Manchester City បានបើកការស៊ុតបញ្ចូលទីគ្រាប់បាល់ទី១ នៅពាក់កណ្តាលតង់ទី១ ដោយស៊ុតបញ្ចូលទីផុតដៃអ្នកចាំទី Altay Bayindir បន្ទាប់ពីការបញ្ជូនបាល់ពីខាងឆ្វេងរបស់ Nuno Mendes។

គ្រាប់បាល់ទី២គឺជាគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Akaydin បានធ្វើឱ្យព័រទុយហ្គាល់នាំមុខ២គ្រាប់ក្នុងតង់ទី១ នៅពេលដែលខ្សែការពាររូបនេះ មានកំហុសឆ្គងដោយបញ្ជូនវាត្រឡប់ទៅអ្នកចាំទី Bayindir ហើយបែរជាបាល់រមៀលចូលទៅក្នុងសំណាញ់ផ្ទាល់ខ្លួនឯងតែម្តង។

ការនាំមុខ២គ្រាប់ក្នុងតង់ទី១ បានធ្វើឱ្យអ្នកគាំទ្រទួរគីរាប់រយនាក់ចាប់ផ្តើមដើរដង្ហែទៅកាន់កីឡដ្ឋានពីកណ្តាលទីក្រុង ដោយបានពាក់ទង់ជាតិប្រទេសរបស់គេ។ រីឯការគាំទ្ររបស់ព័រទុយហ្គាល់គឺគួរឱ្យចាប់អារម្មណ៍ដូចគ្នា ពួកគេបានអបអរ ខណៈដែលក្រុមរបស់ពួកគេលេងដោយរលូន និងស្ងប់ស្ងាត់។

ការប្រកួតក្នុងតង់ទី២ ក្រុមព័រទុយហ្គាល់រកបាន១គ្រាប់ទៀត ពេលដែល Cristiano Ronaldo បានបញ្ជូនបាល់យ៉ាងល្អទៅឱ្យ Bruno Fernandes ដើម្បីទទួលបានលទ្ធផល ៣-០ នៅនាទីទី៥៥។

ជាមួយគ្នានោះការប្រកួតកាលពីថ្ងៃសៅរ៍ក៏ត្រូវបានមនុស្សជាច្រើនរត់ចូលទៅក្នុងទីលានដោយឆ្លងកាត់សន្តិសុខដើម្បីព្យាយាមថតរូបជាមួយ Ronaldo។ ទីមួយគឺជាក្មេងប្រុសម្នាក់ ហើយប្រធានក្រុមព័រទុយហ្គាល់រូបនេះក៏បានឲ្យថតរូប ប៉ុន្តែក្រោយមកទៀត មានការខកចិត្ត ខណៈដែលអ្នកផ្សេងទៀតព្យាយាមធ្វើតាមដោយរត់ចូលទីលាន។

...

គួរបញ្ជាក់ថា ក្រុមម្ចាស់ជើងឯកឆ្នាំ២០១៦ព័រទុយហ្គាល់ នឹងជួបគូប្រកួតក្នុងពូល F ហ្សកហ្ស៊ី នៅថ្ងៃពុធ ដោយដឹងថា ការងាររបស់ពួកគេបានបញ្ចប់ក្នុងវគ្គចែកពូល ខណៈដែលទួរគីនៅតែអាចទទួលបានសិទ្ធិនៅពេលពួកគេធ្វើដំណើរទៅកាន់ទីក្រុង Hamburg ដើម្បីប្រឈមមុខនឹងសាធារណរដ្ឋឆេក។ ទួរគីនៅតែមានសង្ឃឹមខ្ពស់ក្នុងការឡើងទៅវគ្គ១៦ក្រុមជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ដោយមាន៣ពិន្ទុក្នុងពូលឈរលេខ២ បន្ទាប់ពីឈ្នះការប្រកួតលើកដំបូងរបស់ពួកគេជាមួយហ្សកហ្ស៊ី ៕ (រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print