បុរសម្នាក់សង្ស័យពិបាកចិត្តប្រពន្ធជំពាក់ប្រាក់គេច្រើនពេកចងកសម្លាប់ខ្លួនផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង: បុរសម្នាក់សង្ស័យពិបាកចិត្តខ្លាំងពេកដោយសារប្រពន្ធជំពាក់ប្រាក់គេច្រើន បានចងកសម្លាប់ខ្លួននឹងមែកដើមភ្និល ដែលនៅខាងលិចផ្ទះម្ដាយបង្កើតចម្ងាយប្រមាណ១៤០ម៉ែត្រផ្អើលទាំងយប់ដល់ក្រុមគ្រួសារនិងសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយបថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងជ័រ ឃុំម្រាមស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសខាងលើមានឈ្មោះអ៊ុំ ហំ អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករទីលំនៅបច្ចុប្បន្នរស់នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្រាមបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវនៅពេលនោះមានឈ្មោះអ៊ុំ សារុំ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះរស់នៅភូមិត្រពាំងជ័រ ឃុំម្រាម ស្រុករមាសហែកបានបំភ្លឺថា:រយៈពេលជាងមួយឆ្នាំហើយដែលបងប្រុសរបស់ខ្លួន(ជនរងគ្រោះ) មានទំនាស់ក្នុងគ្រួសារប្ដីប្រពន្ធរហូតដល់ការលែងលះគ្នា ហើយបានមករស់នៅជាមួយខ្លួននិងឪពុកម្ដាយនៅក្នុងស្រុកកំណើតវិញ។

ប្រភពបន្តថា កាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៤ ស្រាប់តែឮថា ប្រពន្ធរបស់គាត់បានទូរស័ព្ទហៅឲ្យទៅផ្ទះនៅស្រុកកៀនស្វាយខេត្តកណ្ដាល រហូតដល់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៤ បានត្រឡប់មកផ្ទះវិញ ដោយទឹកមុខក្រៀមក្រំខុសពីមុនហើយបានរៀបរាប់ប្រាប់ម្ដាយនិងខ្លួនជាប្អូនថា ប្រពន្ធជំពាក់លុយគេច្រើនមិនដឹងបានអីសងគេទេ។

...

លុះមកដល់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤ វេលាប្រហែលម៉ោង៥និង៣០នាទីល្ងាចបងប្រុសខ្លួនបានដើរចេញបាត់ពីផ្ទះរហូតដល់ម៉ោង៧យប់មិនឃើញមកផ្ទះវិញ ទើបបងប្អូនបាននាំគ្នាដើរតាមរកស្រាប់តែឃើញចងកសម្លាប់ខ្លួននៅនឹងដើមឈើខាងលិចផ្ទះស្លាប់បាត់ទៅហើយ៕ ដោយសុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print