សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គោលនយោបាយរបស់សម្តេច អាចទទួលបានជោគជ័យ អាស្រ័យលើសេនាធិការមានភាពរឹងមាំ ច្បាស់លាស់ និងប្រកបដោយបុរេសកម្ម

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសនថា ៖ ឯកឧត្តម ហង់ជួន ណារ៉ុន មុិញបានសូមជូនពរឱ្យកំណែទម្រង់វិស័យអប់រំរបស់ខ្ញុំឱ្យបានជោគជ័យ ..! តែកុំភ្លេចគាត់ជាអ្នកអនុវត្ត។

សម្តេចធិបតី បានថ្លែងថា ៖ ខ្ញុំបានត្រឹមដាក់ចេញនូវទស្សនវិស័យ និងទស្សនទាន ប៉ុណ្ណោះទេ ប៉ុន្តែអនុវត្ត និងការរៀបចំនូវគោលនយោបាល និងផែនការសកម្មភាព និងការដឹកនាំអនុវត្តជាក់ស្តែង គឺតម្រូវឱ្យសេនាធិការច្បាស់លាស់ ហើយមកដល់ពេលនេះក្រសួង អប់រំ យុវជន និងកីឡា បានដើរតួនាទីសំខាន់ ហើយខ្ញុំជឿថា, គោលនយោបាយរបស់ខ្ញុំអាច អនុវត្តទៅបាន ជោគជ័យបាន ក៏មានសេនាធិការ ដែលរឹងមាំ ច្បាស់លាស់ និងប្រកបទៅដោយកម្លាំងថាមពល ដោយភាពច្នៃប្រឌិត ដោយភាពបុរេសកម្ម។ 

សម្តេចធិបតីបន្តថា ៖ ដូចលទ្ធផលគោលនយោបាយរបស់ខ្ញុំ អាស្រ័យលើ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួង អប់រំ យុវជន និងកីឡា ខ្ញុំជឿទុកលើឯកឧត្តម ហង់ជួន ណារ៉ុន និងការចូលរួមលើគ្រប់វិស័យ ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នាព្រឹថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ៕

ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print