អង់គ្លេសបានឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Euro 2024 នៅលើកំពូលនៃពូល C ប៉ុន្តែត្រូវបានសម្រេចបន្ទាប់ពីការបង្ហាញលទ្ធផល អាក្រក់មួយជាមួយនឹងការស្មើជាមួយស្លូវេនីក្នុងទីក្រុង Cologne ក្នុងលទ្ធផល ០ទល់០។
ក្រុមរបស់លោក Gareth Southgate បានបង្ហាញទម្រង់មិនសូវល្អទល់នឹងដាណឺម៉ាក ប៉ុន្តែជាថ្មីម្តងទៀត ក្រុមអង់គ្លេសបានទទួលលទ្ធផលស្មើគ្នាម្តងទៀតក្នុងការប្រកួតវគ្គជម្រុះតាមពូលចុងក្រោយកាលពីរាត្រីថ្ងៃទី២៥ឈានចូលថ្ងៃទី២៦ មិថុនានេះ ដែលជាក្រុមឈរលេខ១ក្នុងពូល ។
អង់គ្លេសបានខិតខំប្រឹងប្រែងដើម្បីយកឈ្នះក្នុងការប្រកួតនេះ ដោយនៅក្នុងតង់ទីមួយនៅពេលការបញ្ជូនបាល់យ៉ាងរលូនបានបញ្ចប់ដោយគ្រាប់បាល់របស់ Bukayo Saka ត្រូវបានគេច្រានចោលសម្រាប់ក្រុមអង់គ្លេសព្រោះតែបាល់ Offside។
សម្រាប់ការប្រកួតទីពីរជាប់ៗគ្នា អង់គ្លេសមានអារម្មណ៍ថា មិនមានសម្ពាធប៉ុន្មានទេ ដោយអ្នកគាំទ្រដែលបានគាំទ្រពួកគេយ៉ាងអស្ចារ្យអំឡុងពេលការប្រកួត។ បន្ទាប់ពីមានការស្រែកហ៊ោក្នុងម៉ោងសម្រាក អ្នកគាំទ្របានអនុញ្ញាតឱ្យលោក Southgate ដឹងពីអ្វីដែលពួកគេគិតនៅពេលដែលគាត់បានទៅអបអរសាទរពួកគេនៅចុងបញ្ចប់នៃការប្រកួតជម្រុះតាមពូលនេះ។
លទ្ធផលស្មើ ០-០ របស់ដាណឺម៉ាកជាមួយស៊ែប៊ីក្នុងពូល C នេះដែរ មានន័យថា ពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ហើយស្លូវេនីមានសិទ្ធិជាក្រុមមួយក្នុងចំណោមក្រុមចំណាត់ថ្នាក់លេខ៣ល្អបំផុតដែលអាចឆ្លងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។
នេះជារាត្រីដ៏ល្អមួយក្នុងការការឡើងទៅកាន់វគ្គ១៦ក្រុមសម្រាប់ប្រទេសអង់គ្លេស ដោយលទ្ធផលនៅពូលផ្សេងទៀតមានន័យថា ក្រុមដ៏គ្រោះថ្នាក់ដូចជា បារាំង អេស្ប៉ាញ អាល្លឺម៉ង់ និងព័រទុយហ្គាល់គឺមិនប៉ះអង់គ្លេសនៅវគ្គ១៦ក្រុមនោះទេ។ គូប្រកួតវគ្គ១៦ក្រុមចុងក្រោយរបស់អង់គ្លេសបច្ចុប្បន្នគឺហូឡង់ ប៉ុន្តែអាចផ្លាស់ប្តូរបន្ទាប់ពីការប្រកួតជុំចុងក្រោយ ៕ (រូបភាព ៖ EURO2024)