សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំទៅដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំវិធានការអទិភាពដល់កូនចៅនគរបាល ទាហាន និងអតីតយុទ្ធជន ដើម្បីជ្រើសជាកម្លាំងបន្តវេន

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំទៅដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំវិធានការអទិភាពដល់កូនចៅនគរបាល ទាហាន និងអតីតយុទ្ធជន ដើម្បីជ្រើសជាកម្លាំងបន្តវេន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនៅក្នុងខួបទី១៧ នៃទិវាយុទ្ធជនដែលរៀបចំឡើងនូវសាកលវិទ្យាល័យការពារជាតិព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅដល់ក្រសួងការងារធ្វើការបណ្ដុះបណ្ដាលវិជ្ជាជីវៈទៅដល់អតីតយុទ្ធជនដែលនៅមានកម្លាំងរួមទាំងកូនៗរបស់ពួកគាត់ផងដែរ។ បច្ចុប្បន្នកម្ពុជាមានអតីតយុទ្ធជនប្រមាណជាង ១០ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកជិត១៥ម៉ឺននាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែ ពីរដ្ឋ ដែលប្រាក់របបនេះត្រូវបានកែសម្រួល ជាបន្តបន្ទាប់ ដោយផ្អែកតាមកំណើនសេដ្ឋកិច្ចជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងការងារពាជាតិ ពិនិត្យមើលលើការផ្ដល់ឱកាសដល់ អតីតយុទ្ធជនដែលនៅមានកម្លាំង និងកូនចៅ អតីតយុទ្ធជនឱ្យបានចូលរៀនជំនាញវិជ្ជាជីវៈក្នុងគោលនយោបាយអាទិភាព ១,៥ លាននាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ យើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាបកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូលរហូតដល់សព្វថ្ងៃនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print