សេដ្ឋកិច្ចបៃតងលំនាំចិនជាមគ្គុទេសក៍នៃការអភិវឌ្ឍសកលប្រកបដោយគុណភាពខ្ពស់ក្នុងយុគសម័យថ្មី

ចែករំលែក៖

អន្តរជាតិ ៖ គោលការណ៍សេដ្ឋកិច្ចបៃតងលំនាំចិនដែលជាការរួមបញ្ចូលគ្នានៃកត្តាទាំងបីគឺ សេដ្ឋកិច្ច បរិស្ថាន និងសង្គមបានរំលេចពីលក្ខណៈនិរន្តរភាពឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សជាតិ និងកំពុងជំរុញការអភិវឌ្ឍឧស្សាហកម្មបៃតង និងថាមពលបៃតង ដោយរួមចំណែកបង្កើនល្បឿនអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ដែលជាទិសដៅដាក់ចេញដោយអង្គការសហប្រជាជាតិ។ នេះជាការផ្សាយដោយ គេហទំព័រ «CCFR China state-controlled media » នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដោយ បណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន ។

«CCFR China state-controlled media » បន្តថា ៖ លទ្ធផលនៃសេដ្ឋកិច្ចបៃតងនេះ ទើបកំណើនGDPឆ្នាំ២០២៣របស់ប្រទេសចិនដោយរួមមានឧស្សាហកម្មថាមពលស្អាតបានរួមចំណែក៤០% ហើយសេដ្ឋកិច្ចបៃតងបានរួមចំណែក១១,៤ទ្រីលានយាន់ប្រាក់ចិនដែលជាកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ និងបានកើនឡើង៣០%បើធៀបនឹងឆ្នាំមុន ហើយបើគិតលើជ្រុងមួយនៃការលក់រថយន្តអគ្គសនី នោះក្រុមហ៊ុនចិនBYDបានប្រកាសពីការលក់រថយន្តអគ្គិសនីជាង៥២៦,០០០គ្រឿងនៅត្រីមាសទី៤នៃឆ្នាំ២០២៣។

ខឿនសេដ្ឋកិច្ចបៃតងរបស់ប្រទេសចិន ធនធានបរិស្ថានគឺជាកត្តាសំខាន់ដែលសម្រេចការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធ តម្លៃ និងនាំមកនូវស្ថិរភាពនិងរុងរឿងជាយូរអង្វែងនៃធនធានធម្មជាតិ។ កិច្ចការពារបរិស្ថាន ការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពបានក្លាយជាតួនាទីដ៏សំខាន់មួយរបស់ប្រទេសចិនឆ្លើយតបបានទាន់ពេលវេលាទៅនឹងបម្រែបម្រួលអាកាសធាតុ។ បក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាស្នូល បានផ្តល់អាទិភាពខ្ពស់ដល់ការវិនិយោគ ក្នុងសកម្មភាពសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលមានប្រយោជន៍ ធានាបាននូវគោលដៅកាត់បន្ថយការបំពុលបរិស្ថាន អព្យាក្រឹត្យនៃការបំភាយឧស្ម័នកាបូន បង្កើនស័ក្តិសិទ្ធិភាពនៃប្រើប្រាស់ធនធានថាមពល និងទប់ស្កាត់បានយ៉ាងតឹងរឹងចំពោះការបាត់បង់ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។ ប្រទេសចិនបានផ្តល់អាទិភាពខ្ពស់បំផុតដល់អរិយធម៌អេកូឡូស៊ីនៅក្នុងផែនការរួមរបស់ខ្លួន អនុវត្តគោលនយោបាយជាតិមូលដ្ឋាននៃការសន្សំសំចៃធនធាន និងការការពារបរិស្ថាន និងលើកកម្ពស់ការស្ដារឡើងវិញនៃធម្មជាតិដែលក្នុងនោះប្រមាណ២៥%នៃផ្ទៃដីក្នុងប្រទេសចិនត្រូវបានប្រើប្រាស់ជាផ្ទៃដីដាំដើមឈើក្នុងពេលដែលប្រទេសចិនដើរតួនាទីឈានមុខក្នុងការលើកកម្ពស់បរិស្ថានសកល។

កិច្ចជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងដែលជាការអភិវឌ្ឍដែលមានលក្ខណៈជាចរន្ត និងដឹកនាំបដិវត្តន៍ក្នុងពេលបច្ចុប្បន្នរបស់ប្រទេសចិនឲ្យឆ្ពោះទៅរកវិទ្យាសាស្ត្រ-បច្ចេកវិទ្យានវានុវត្តដោយពឹងផ្អែកលើបៃតងភាព និងឧស្សាហកម្មបៃតងត្រូវបានផ្តើមតាំងពីពេលដែលលោក Xi Jinping បានទទួលតំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនចាប់ពីឆ្នាំ២០១២ ហើយមគ្គុទេសក៍ប្រទេសចិនកាន់តែមានសក្តានុពលដ៏ធំនៅក្នុងវិស័យបៃតងដែលអាចក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចថ្មីៗរបស់ពិភពលោក ព្រមទាំងជាកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍសកល។ ជាក់ស្តែង ថ្លែងក្នុងពិធីបើកវេទិកាដាវ៉ូសរដូវក្តៅឆ្នាំ២០២៤ កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នៅក្រុងតាលាន លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានមានប្រសាសន៍ថា ប្រទេសចិនក្តាប់ជាប់ទិសដៅធំនៃការកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយជាប់រហូត រួមគ្នាជាមួយបណ្តាប្រទេសនានាបង្កើតកាលានុវត្តភាពថ្មីនៃការអភិវឌ្ឍដើម្បីជំរុញឱ្យនវានុវត្តន៍ និងផ្តល់សុភមង្គលដល់ប្រទេសនិងប្រជាជនកាន់តែច្រើន។

ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតាមលំនាំសង្គមនិយមតាមបែបផែនចិននាយុគសម័យថ្មីដែលបានចេញដំណើរពីទស្សនវិជ្ជា និងប្រាជ្ញាចិនរបស់លោក Xi Jinping ដែលបានគូសរំលេចពីអរិយធម៌អេកូឡូស៊ីតាមរយៈ«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»។ បញ្ញត្តិ«ប្រទេសចិនស្អាត»បានបង្កើនល្បឿននៃសេដ្ឋកិច្ចបៃតង និងជាតម្រង់ទិសទីផ្សារថ្មីនៃកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិនដែលផ្តើមតាំងពីឆ្នាំ១៩៧៨មក ហើយតាមរយៈកំណើនGDPរបស់ប្រទេសចិន៥,៣%ក្នុងត្រីមាសទី ១ ឆ្នាំ២០២៤បានយកឈ្នះលើការព្យាករណ៍ទុករបស់អ្នកវិភាគនានាដែលកន្លងមកបានព្យាករណ៍ថាសេដ្ឋកិច្ចចិននឹងរីកចម្រើនក្នុងកម្រិតប្រហែល៤,៨%ហើយតាមរយៈលទ្ធផលដ៏ខ្ពស់និងសកម្មភាពកាន់តែប្រសើរឡើងនៅក្នុងវិស័យផលិតកម្មបៃតងនឹងក្លាយជាកតាលីករចង្អុលទិសដល់ប្រទេសចិននៅលើផ្លូវឆ្ពោះទៅរកការសម្រេចបានតាមគោលដៅនៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួន។

ជារួម ប្រទេសចិនក្នុងរយៈពេលជាង១ទសវត្សរ៍នេះ គោលគំនិតទាំង៥នៅក្នុងសេដ្ឋកិច្ចចិនបន្តប្រើប្រាស់គោលការណ៍បៃតងភាពលើការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ ភាពបន្ស៊ីគ្នា ការបើកចំហ ការអភិវឌ្ឍ និងសុខុមាលភាពសង្គម ហើយដែលនិន្នាការសេដ្ឋកិច្ចបៃតងបានចាក់ឬសយ៉ាងជ្រៅទៅក្នុងសង្គមចិន ដែលបាននាំប្រទេសចិនក្លាយជាគំរូភាពមួយនៃការអភិវឌ្ឍខឿនសេដ្ឋកិច្ចបៃតងមួយយ៉ាងពេញលេញ ឆ្ពោះទៅរកការអភិវឌ្ឍចីរភាព សម្រេចបានគោលដៅសមស្របរវាងកំណើនសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម ការពារបរិស្ថាន ព្រមទាំងជាកាលានុវត្តភាពនៃបទពិសោធន៍សកលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចចីរភាព នាំមកនូវផលប្រយោជន៍ជាច្រើនដល់ពិភពលោក និងលើកកម្ពស់គុណភាពរស់នៅរបស់មនុស្សជាតិស្របតាមគោលការណ៍គ្រឹះនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print