ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់មន្ទីរ ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ព្រម ទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភណភាពនៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរាំនឹងកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើ នៅតាមទីតាំង នានាដូចខាងក្រោម៖
កាត់ក្រីមែកឈើចំនួន០៨ដើម (ដើមសង្កែ០៣ដើម ដើមកន្សែង០២ដើម ដើមវល្លិ៍តាលីង០១ដើម ដើម ខ្មាស់០១ដើម និងដើមត្រាង០១ដើម) ស្ថិតនៅបរិវេណប្រាសាទបន្ទាយក្តីមុខខាងកើត។ កាត់ដកហូត និងកាត់ក្រឹដើមឈើចំនួន០៨ដើម (កាត់ដកហូតដើមឈើទាល១ដើម កាត់ក្រីដើមឈើ ទាល៥ដើម ដើមចាមរី១ដើម ដើមធ្លក១ដើម) ស្ថិតនៅបរិវេណចំណតខាងលិចប្រាសាទព្រះខ័ន។
កាត់ដកហូត និងកាត់ក្រីដើមឈើចំនួន២៧ដើម (កាត់ដកហូតដើមពង្រ១ដើម កាត់ក្រីដើមឈើទាល១៨ ដើម ដើមស្រឡៅ២ដើម ដើមស្វាយ២ដើម ដើមស្លែង១ដើម ដើមព្រីង១ដើម ដើមត្រាង១ដើម ដើមចាមរី ១ដើម) ស្ថិតនៅបរិវេណខាងត្បូងទីលានជល់ដំរី(ភូមិខ្ញុំ)។
កាត់ដកហូតដើមឈើទាលចំនួន១ដើម ស្ថិតនៅបរិវេណប្រាសាទបាយ័ន ស្រះទឹកខាងជើង។
កាត់ដកហូតដើមឈើចំនួន០៦ដើម (ដើមពង្រ២ដើម ដើមស្វាយ១ដើម ដើមជ្រៃក្រឹម១ដើម ដើមអង្គោល ១ដើម ដើមក្របៅ១ដើម) ស្ថិតនៅបរិវេណប្រាសាទភិមានអាកាស។
កាត់ដកហូតដើមឈើទាលងាប់ចំនួន០២ដើម ស្ថិតនៅបរិវេណក្បែរកសិទ្ធទឹកភូមិនគរក្រៅ។
កាត់ដកហូត និងកាត់ក្រីដើមឈើចំនួន០៣ដើម (កាត់ដកហូតដើមឈើទាល១ដើម ដើមសិរមាន់១ដើម កាត់ក្រីដើមឈើទាល១ដើម) ស្ថិតនៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
កាត់ក្រីមែកស្តង់ចំនួន០១ដើម ស្ថិតនៅបរិវេណប្រាសាទតាព្រហ្មខាងត្បូង។ កាត់ក្រីដើមឈើចំនួន២១ដើម (ដើមស្នូល១ដើម ដើមស្រឡៅ១ដើម ដើមម្កាក់ព្រៃ២ដើម ដើមចាមរី២ ដើម ដើមអំពិល៣ដើម ដើមឈើទាលពីដើម ដើមស្វាយ៤ដើម ដើមអង្គោល២ដើម ដើមពង្រ១ដើម ដើម ក្រសាំង១ដើម និងឫស្សី១គុម្ព) ស្ថិតនៅបរិវេណសារមន្ទីរកុលភាជន៍អង្គរភូមិតានី។
ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារខាងលើចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តទៅរហូតដល់ចប់ភារកិច្ច។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមន្ទីរ ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ អន្តរជាតិ សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕