មន្ត្រីកងរាជអាវុធហត្ថធ្វើការបង្ក្រាបជនជាតិឥណ្ឌូនេស៊ី ២ក្រុម ដែលផ្ទុះហិង្សា វាយតប់គ្នា ចាប់បានជាង៣០នាក់

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ជនបរទេស២ក្រុមបើកឆាកប្រយុទ្ធគ្នាដូចរឿងចិនហុងកុង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យ៉ាងគឃ្លើនជាមួយសមត្ថកិច្ច និងអាជ្ញាធរ ។

សូមបញ្ជាក់ថា ៖ មន្ត្រីកងរាជអាវុធហត្ថធ្វើការបង្ក្រាប ជន ជាតិ ឥណ្ឌូ នេ ស៊ី ២ ក្រុម ដែល ផ្ទុះហិង្សា វាយតប់ គ្នា ចាប់ ឃាត់ខ្លួនបាន ជាង ៣០ នាក់ ។ ក្នុង ប្រតិបត្តិការ នេះ បាន ធ្វើ ឡើង នៅ វេលា ទៀប ភ្លឺ ចូល ថ្ងៃ ទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ នៅ ចំណុច កន្លែង កម្សាន្ត ស្ទូចត្រី យា ហោ កូ ឌិន ស្ថិត ក្នុងភូមិ សាមគ្គី មាន ជ័យ សង្កាត់ ផ្សារ កណ្តាល ក្រុង ប៉ោយ ប៉ែ ត ខេត្តបន្ទាយមានជ័យ។

សូមបញ្ពាក់ថា ៖ ក្រោយមាន ជន ជាតិ បរទេស ដែល ជា ជនជាតិ ឥណ្ឌូ នេស៊ី និង មាន លាយឡំ ដោយ ជនជាតិ ចិន ២ ក្រុម ប្រមាណ ជិត ៥០ នាក់ បាន ធ្វើ សកម្មភាព វាយតប់ គ្នា ទៅវិញ ទៅ មក រហូត មាន អ្នក រង របួស ត្រូវ បាន បញ្ជូន ទៅ មន្ទីរពេទ្យ ។ កម្លាំង អន្តរាគមន៍ កង រាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន ឃាត់ ខ្លួន ប្រមាណ ជាង ៣០ នាក់ ដឹក ទៅ ទីបញ្ជាការ មូលដ្ឋាន កង រាជអាវុធហត្ថ ក្រុង ប៉ោយ ប៉ែ ត ។

មូលហេតុ ដែល ជនបរទេស បើក ឆាកប្រយុទ្ធ វាយតប់ គ្នា ដោយមាន ប្រើ ដំបង ដុំ ថ្ម វាយគ្នា ទៅ វិញ ទៅ មកនេះ មិនដឹង ពី មូលហេតុ អ្វី នៅឡើយ ទេ ហើយ កម្លាំង អន្តរាគមន៍ កងរាជអាវុធហត្ថ ដែល បាន ចុះ ឃាត់ខ្លួន បាន ជាង ៣០ នាក់ បញ្ជូន ទៅ ទី បញ្ជា ការ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង ប៉ោយ ប៉ែ ត កំពុង សាកសួរ តាម នីតិវិធី ដោយគ្មានការលើកលែង ក្នុងការអនុវត្តតាមបទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បង្ក្រាបក្រុមទំនើង អុកឡុកក្នុងសង្គម ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ។
លក្ខណៈសម្បត្តិរបស់ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ទាំង៧ចំណុច រួមមាន៖

១.ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣.មានសណ្តាប់ធ្នាប់ សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយ
គុណភាព និងប្រសិទ្ធភាព
៦.មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ
៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print