សំភារៈនិងឧបករណ៍ ពន្លត់អគ្គិភ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែតប្រគល់ជូនដល់ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ

ចែករំលែក៖

ភ្នំពេញ៖ ដោយមើលឃើញពីសមត្ថភាពរបស់ក្រុមអ្នក សង្គ្រោះឆ្លើយតបនឹងប្រតិបត្តិការសង្គ្រោះក្នុងហេតុការពន្លត់អគ្គិភ័យនាពេលកន្លងទៅនៅមានកម្រិតនៅឡើយនោះ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមពង្រឹងសមត្ថភាពក្រុមការងារសង្គ្រោះដោយបានបំពាក់ឧបករណ៍បន្ថែមដល់ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ៧១១ របស់កងពលតូចលេខ៧០ និង កងលេខ៧២៣ បញ្ជាការដ្ឋានទ័ពពិសេស៩១១។

ពិធីប្រគល់សំភារៈនិងឧបករណ៍ ពន្លត់អគ្គិភ័យ ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០។

ពិធីនេះធ្វើឡើងក្រោមអអធិបតីភាព ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក ។

ទេសរដ្ឋមន្ត្រី បានសំដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពលើការកាត់បន្ថយផលប៉ះពាល់ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាគ្រោះមហន្តរាយផ្សេងៗជាដើម។ ទន្ទឹមនេះការងាររុករកសង្គ្រោះ គឺជាកិច្ចការប្រកបដោយគ្រោះថ្នាក់បំផុត ដែលតម្រូវឱ្យបុគ្គលិកមានវិន័យខ្ពស់ ថែទាំសុខភាពឱ្យបានមាំមួន អភិវឌ្ឍន៍សមត្ថភាពជំនាញជានិច្ច ធ្វើលំហាត់ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ។

លោកទេសរដ្ឋមន្ត្រី បង្ហាញក្តីសង្ឃឹមថា វគ្គបណ្តុះ បណ្តាលកន្លងមកនឹងផ្តល់នូវចំណេះដឹងថ្មី របៀបប្រើប្រាស់ និងបទពិសោធន៍ ហើយបុគ្គលិក រុករកសង្គ្រោះទាំងអស់ និងខិតខំរៀនសូត្របំពេញភារកិច្ចដុះខាត់ច្នៃប្រឌិត ថែរក្សាសំភារៈបច្ចេកទេស ដែលបានប្រគល់ជូនឱ្យបានល្អប្រសើរថែមទៀត ក្នុងស្មារតីទទួលខុសត្រូវថែរក្សាការពារ ឧបករណ៍ សម្ភារៈប្រកបដោយប្រសិទ្ធិភាពខ្ពស់។

...

ឧបករណ៍ និងសម្ភារៈប្រើសម្រាប់គាំទ្រដល់ប្រតិបត្តិការសង្គ្រោះអគ្គិភ័យអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកមិញនេះ មានចំនួន ១១ប្រភេទរួមមាន៖ មួកពន្លត់អគ្គីភ័យ, ស្រោមមុខការពារពន្លឺ, ខោអាវពន្លត់អគ្គីភ័យចំនួន២៥ កំប្លែ, ស្រោមដៃ ពន្លត់អគ្គីភ័យ, ស្រោមដៃប្រតិបត្តិការ, ស្បែកជើងពន្លត់អគ្គីភ័យ, ឧបករណ៍សម្រាប់ដកដង្ហើម,បំពង់អុកស៊ីសែន, ម៉ាស៊ីនផលិតអុកស៊ីសែន និងម៉ាស៊ីនធើម៉ល ផ្លែរ (THERMAL FLIR)ផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print