បទវិភាគអន្តរជាតិ ៖ អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីដូចជាប្រទេសចិនជាដើមកំពុងដើរតួនាទីសំខាន់ក្នុងនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោក

ចែករំលែក៖

អន្តរជាតិ ៖ “រដ្ឋាភិបាលចិនគូសបញ្ជាក់ពីការពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី បង្កើតចលករថ្មីនិងឧត្តមភាពថ្មីខាងការអភិវឌ្ឍជាបន្តបន្ទាប់ ថែមទាំងគោលនយោបាយម៉ាក្រូនានាបន្តមានប្រសិទ្ធភាព ធ្វើឱ្យយើងមានជំនឿចិត្តកាន់តែខ្លាំងចំពោះមាគ៌ានិងគោលដៅនៃកំណើនសេដ្ឋកិច្ច ។” កាលពីថ្ងៃទី២៦ខែមិថុនា លោកស្រី Liu Minghua ប្រធានប្រតិបត្តិរងនៃក្រុមហ៊ុន DeloitteChina ដែលចូលរួមវេទិកា Davos រដូវក្តៅលើកទី១៥បានថ្លែងដូចពោលខាងលើនេះ ។ ជាផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។

«CCFR China state-controlled media » បានបញ្ជាក់ថា ៖ វេទិកា Davos រដូវក្តៅលើកទី១៥ដែលបើធ្វើពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែមិថុនានៅក្រុង Dalian ប្រទេសចិនបានទាក់ទាញឥស្សរជនមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្មនិងសិក្សាស្រាវជ្រាវចំនួនជាង១៧០០នាក់ដែលមកពីប្រទេសនិងតំបន់ជាង១០០ទៅចូលរួម ទ្រង់ទ្រាយ ចំនួនកិច្ចប្រជុំនិងភ្ញៀវកិត្តិយសនៃវេទិកាលើកនេះសុទ្ធតែបានបំបែកកំណត់ត្រាថ្មី ។ ភ្ញៀវកិត្តិយសជាច្រើនរូបដែលចូលរួមវេទិកាលើកនេះបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការជំរុញឱ្យសេដ្ឋកិច្ចរបស់ចិនងើបឡើងវិញនិងឆ្ពោះទៅរកភាពល្អប្រសើរដែលបានទាក់ទាញសហគ្រាសនៃប្រទេសនានាបន្តធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារប្រទេសចិន ។
វេទិកានេះធ្វើឡើងក្រោមប្រធានបទ “ជួរមុខថ្មីនៃកំណើនអនាគត” ក្នុងន័យរួមគ្នាស្វែងរកចលករថ្មីនិងផ្លូវថ្មីនៃកំណើនសេដ្ឋកិច្ចពិភពលោក ដែលមិនត្រឹមតែមានលក្ខណៈចំគោលដៅដ៏ខ្លាំងក្លាប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញពីបំណងវិជ្ជមានរបស់អ្នកផងទាំងពួងស្តីពីការស្វែងរកកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីតាមរយៈកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នាផងដែរ ។
ក្នុងនាមជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចសកល អង្គភាពសេដ្ឋកិច្ចងើបឡើងថ្មីដូចជាប្រទេសចិនជាដើមកំពុងដើរតួនាទីសំខាន់ក្នុងនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោក ។ តើត្រូវពុះពារឧបសគ្គនិងក្តាប់ជាប់ឱកាសតាមរបៀបណា ដើម្បីត្រួសត្រាយអនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ច?ភាគីចិនបានលើកឡើងគំនិតផ្តួចផ្តើមបួនចំណុច ដោយអំពាវនាវឱ្យធ្វើឱ្យការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានភាពកាន់តែស៊ីជម្រៅ ពង្រឹងមូលដ្ឋាននៃការអភិវឌ្ឍបៃតង គាំពារបរិយាកាសទីផ្សារបើកទូលាយនិងជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ ក៏ដូចជាផ្ដល់នូវ “ផែនការចិន”មួយច្បាប់ ។
គួររំលឹកផងដែរថា តាមរយៈការពិភាក្សាយ៉ាងក្ដៅគគុកប៉ុន្មានថ្ងៃកន្លងទៅនេះ ភ្ញៀវកិត្តិយសដែលចូលរួមវេទិកាសុទ្ធតែបានលើកឡើងដល់ពាក្យគន្លឹះមួយគឺ ការច្នៃប្រឌិតថ្មី ។ អ្នកផងទាំងពួងបានសម្គាល់ឃើញថា សមិទ្ធផលខាងបច្ចេកវិទ្យាដែលចាត់ទុកភាពវៃឆ្លាតសិប្បនិម្មិត បច្ចេកវិទ្យាជីវសាស្ត្រនិងថាមពលបៃតងជាដើមជាតំណាងនឹងត្រួសត្រាយចេញនូវផ្លូវប្រកួតថ្មីនិងមុខរបរថ្មី ។ ក្នុងនោះ ចិនបានក្តាប់ជាប់កាលានុវត្តភាពនៃបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកលនិងការអភិវឌ្ឍបៃតងតាមរយៈការពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ។
តាមទិន្នន័យបង្ហាញឱ្យដឹងថា ក្នុងចំណោម “រោងចក្របង្គោលភ្លើង”ចំនួន១៥៣កន្លែងលើទូទាំងពិភពលោកដែលវេទិកាសេដ្ឋកិច្ចពិភពលោកបានប្រកាសថ្មីបំផុត មានចំនួន៦២គឺសហគ្រាសចិន ក្នុងនោះបូករួមទាំងសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ដូចជា ថាមពលប្រព័ន្ធ PV និងរថយន្តថាមពលថ្មីជាដើម ។ ប្រទេសចិនជាប្រទេសដែលមាន “រោងចក្របង្គោលភ្លើង”ច្រើនបំផុតលើទូទាំងពិភពលោក ។ តាមទិន្នន័យនៃរដ្ឋាភិបាលចិនបង្ហាញឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ចិនបានបង្កើតសហគ្រាសដែលវិនិយោគដោយពាណិជ្ជករបរទេសថ្មីចំនួន២១៧៦៤ ដែលកើនឡើង១៧,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ក្រៅពីនេះ អង្គការនិងស្ថាប័នអន្តរជាតិជាច្រើនបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបសចិននៅពេលថ្មីៗចុងក្រោយនេះ ។ ប្រការទាំងនេះសុទ្ធតែបង្ហាញយ៉ាងពេញលេញពីជំនឿចិត្តរបស់មជ្ឈដ្ឋាននានាលើទូទាំងពិភពលោកចំពោះអនាគតអភិវឌ្ឍន៍នៃសេដ្ឋកិច្ចរបស់ចិន ។
«CCFR China state-controlled media » បន្តថា ៖ អាចប៉ាន់ប្រមាណថា ទន្ទឹមនឹងដំណើរធ្វើទំនើបកម្មតាមបែបផែនចិនត្រូវបានជំរុញឥតឈប់ឈរ នឹងមានមនុស្សកាន់តែច្រើនឡើងៗទទួលអារម្មណ៍ពីការអភិវឌ្ឍថ្មីរបស់ចិន និងចែករំលែកបាននូវកាលានុវត្តភាពថ្មីរបស់ចិន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print