ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៦៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៨១គ្រឿង, រថយន្តធំ ១៤គ្រឿង, រថយន្តតូច ១៦៩គ្រឿង និងម៉ូតូ ១៩៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៨០គ្រឿង, រថយន្តធំ ១៤គ្រឿង, រថយន្តតូច ១២១គ្រឿង និងម៉ូតូ ១៤៥គ្រឿង
ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៨ថ្ងៃ ពីថ្ងៃទី១-២៨ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១០,៩០៩គ្រឿង, រថយន្តធំ ២៤៥គ្រឿង, រថយន្តតូច ៤,២៧៦គ្រឿង, ម៉ូតូ ៦,៣៨៨គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,២៩៣គ្រឿង, រថយន្តធំ ១៣២គ្រឿង, រថយន្តតូច ៣,០៧៤គ្រឿង និងម៉ូតូ ៥,០៨៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សិលា