ខេត្តព្រៃវែង ៖ ថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋ កម្លាំងនគរបាលជំនាញអត្តសញ្ញាណប័ណ្ណ តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង ១៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ទូទាំងខេត្តព្រៃវែង បានបន្តចុះថតអត្តសញ្ញាណប័ណ្ណ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះថតអត្តសញ្ញាណប័ណ្ណដល់មូលដ្ឋានឃុំសង្កាត់ និងបានធ្វើសៀវភៅគ្រួសារ (ក២) និង (ក៤) ចែកជូនប្រជាពលរដ្ឋ ដោយប្រគល់ឱ្យទៅតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលដើម្បីចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ។
ស្របពេលជាមួយគ្នានោះ នគរបាលខេត្តព្រៃវែងក៏បានឆ្លៀតឱកាស សួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវកលក់ដូរ ដើម្បីសាកសួរអំពីសន្តិសុខសណ្ដាប់ធ្នាប់ ផ្សេងៗ ជាពិសេស បញ្ហា ក្មេង ទំនើង និងក្មេង គេច សាលា ក្នុង មូលដ្ឋាន ផងដែរ ៕
ដោយ ៖ សិលា
...