ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ៖ សាធារណជនបន្តរួមគ្នាកសាងវប្បធម៌ស្អាតជារៀងរាល់ថ្ងៃ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដាក់ចេញដោយក្រសួងបរិស្ថាន ។

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ប្រជាពលរដ្ឋ អាជីវករ បន្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចំនួន ៤០,០៩០នាក់ បន្ថែមទៀតហើយ នេះបើតាមការឱ្យដឹងពីរបាយការណ៍កើនឡើងនៃចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះរួមមាន សាលារៀន ចំនួន ១២៤សាលា តាមរយៈការចូលរួមពីលោកគ្រូ អ្នកគ្រូ ចំនួន ១,២៧៥នាក់ សិស្សានុសិស្ស ចំនួន ៣៧,៤៥១នាក់ មន្ត្រីរាជការ ចំនួន ១០១នាក់ ប្រជាពលរដ្ឋ អាជីវករ ចំនួន ១,២៦៣នាក់ ក្នុងចំណោមរាជធានី-ខេត្ត ចំនួន ១១ គឺ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តកំពត។

-យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” អនុវត្តបាននៅ ៖
+ខេត្តត្បូងឃ្មុំ
-ស្រុកពញ្ញាក្រែក (ឃុំកក់, កណ្ដោលជ្រុំ, ពពេល, ត្រពាំងផ្លុង, ក្រែក, វាលម្លូ, និងឃុំដូនតី)
-ស្រុកអូររាំងឪ (ឃុំទួលសុភី)
-ស្រុកតំបែរ
+ខេត្តកំពង់ធំ
-ស្រុកស្ទួង (ឃុំកំពង់ចិនជើង)
+ខេត្តក្រចេះ
-ក្រុងក្រចេះ (សង្កាត់អូរឫស្សី, និងសង្កាត់រការកណ្ដាល)
-ស្រុកចិត្របុរី (ឃុំដារ, និងឃុំបុសឡវ)
-ស្រុកអរូគ្រៀងសែនជ័យ (ឃុំអូរគ្រៀង)និង
-ស្រុកសំបូរ (ឃុំបឹងចារ)
+ខេត្តកំពង់ឆ្នាំង
-ស្រុកសាមគ្គីមានជ័យ (ឃុំសេដ្ឋី)
+ខេត្តកំពង់ស្ពឺ
-ក្រុងច្បារមន
-ស្រុកសំរោងទង
-ស្រុកគងពិសី
-ស្រុកថ្ពង
+ខេត្តស្វាយរៀង
-ឃុំចក ស្រុករំដួល
+ខេត្តតាកែវ
-ឃុំស្រែរនោង ស្រុកត្រាំកក់
+ខេត្តកណ្តាល
-ក្រុងអរិយក្សត្រ
-ក្រុងសំពៅពូន
-ស្រុកមុខកំពូល
-ស្រុកខ្សាច់កណ្តាល
-ស្រុកកោះធំ
-ស្រុកលើកដែក
+ខេត្តកំពត
– ភូមិគីឡូ១២ ស្រុកកោះតូច
– ភូមិ១ឧសភា ស្រុកកំពង់កណ្តាល
– ភូមិអូរស្លែង ស្រុកដំណាក់កន្ទួតខាងជើង
+ខេត្តរតនគិរី
– ភូមិ០៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ
– ភូមិហ្វាំង ស្រុកវវើនសៃ
– ភូមិ-ឃុំតឺន ស្រុកកូនមុំ
– ភូមិមួយ ឃុំឡាមិញ
– ស្រុកអណ្តូងមាស
– សង្កាត់ឡាបានសៀក
– សង្កាត់យក្ខឡោម
– សង្កាត់កាចាញ
+ខេត្ដសៀមរាប
-រដ្ឋបាលឃុំសណ្ដាយ ស្រុកបន្ទាយស្រី
-រដ្ឋបាលសង្កាត់គោកចក ក្រុងសៀមរាប
+ខេត្ដស្ទឹងត្រែង
-ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ
-ឃុំសេកុង ឃុំថ្មកែវ ឃុំព្រែកមាស ឃុំសេកុង ស្រុកសៀមប៉ាង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print