នៅម៉ោង 7:57 នាទីយប់ ថ្ងៃទី 29 ខែមិថុនា (ម៉ោងនៅទីក្រុងប៉េកាំង) ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណប 3A (Zhongxing-3A) ដោយជោគជ័យទៅកាន់ទីអវកាស។
ផ្កាយរណប Zhongxing-3A ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Long March-7 ចេញពីកន្លែងបាញ់បង្ហោះ Wenchang ក្នុងទីក្រុង Wenchang ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។ បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបបានចូលទៅក្នុងគន្លងដែលបានកំណត់ទុកជាមុន។
កាំជ្រួច Long March 7 ដែលដឹកផ្កាយរណប Zhongxing-3A ត្រូវបានបាញ់បង្ហោះទៅកាន់គន្លងគោចរដែលបានគ្រោងទុក។ ផ្កាយរណប Zhongxing-3A ត្រូវបានរចនាឡើងជាផ្កាយរណបទំនាក់ទំនង និងផ្សព្វផ្សាយ ផ្កាយរណបនេះនឹងផ្តល់សេវាកម្មបញ្ជូនសញ្ញាសំឡេង ទិន្នន័យ វិទ្យុ និងទូរទស្សន៍។ នេះគឺជាបេសកកម្មលើកទី 526 នៃស៊េរី Long March Booster ៕
...
រូបថត: xinhua