សហភាពពលកម្មជាតិកម្ពុជា ដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើល របាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍ របស់ សហភាព ពលកម្មជាតិ កម្ពុជា (NLC) ជូន ស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា

ចំពោះរបាយការណ៍មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ សហភាព ពលកម្មជាតិ កម្ពុជា (NLC) គឺជាអង្គការវិជ្ជាជីវៈដែលបម្រើផលប្រយោជន៍ និងការពារសិទ្ធិសេរី ភាព ជូនបងប្អូនកម្មករនិយោជិតជាង៧០០០០នាក់ មកពីគ្រប់វិស័យ ពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះ របាយការណ៍អង្គការ សង់ត្រាល់ ដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ដែលមានចំណងជើងថា” របាយការណ៍ឧបសគ្គរារាំងភាពជាតំណាង ស្តីពីសេរីភាពសហជីព ក្នុងប្រទេសកម្ពុជា” ដែលមានចំនួន១២ទំព័រ។ យោងតាមការពិនិត្យខ្លឹមសាររបាយការណ៍បានផ្សាយចេញដោយអង្គការ សង់ត្រាល់ យើងសង្កេតឃើញថា បញ្ហាដែលអង្គការ សង់ត្រាល់ លើកឡើងមានខ្លឹមសារដល់១២ទំព័រ ប៉ុន្តែខ្លឹមសារទាំងនោះពាក់ព័ន្ធ និងរបាយ ការណ៍របស់អង្គការILO BFC និងបញ្ហាដែលកើតឡើងរវាងសហជីព និងសហជីពក្នុងក្រុមហ៊ុនមួយតែប៉ុណ្ណោះ។ ខ្លឹមសារនេះហាក់មិនស៊ីគ្នា និងចំណងជើង នៃរបាយការណ៍សោះ យើងពុំអាចចាត់ទុកថាជាឧបសគ្គរារាំងភាពជា តំណាង សេរីភាពសហជីពទាំងអស់នៅកម្ពុជាឡើយ អាចនិយាយបានថាជារបាយការណ៍ចោទប្រកាន់ ឬបំប៉ោង បញ្ហាបំភ្លៃការពិតក្នុងហេតុផលកេងចំណេញផ្នែកនយោបាយ។

សហភាព ពលកម្មជាតិ កម្ពុជា (NLC) យល់ពាក្យថាសហជីព គឺជាអង្គការវិជ្ជាជីវៈឯករាជ្យ ដែលបង្កើត ឡើងដោយកម្មករនិយោជិតមួយក្រុមដែលពួកគាត់បានមូលមតិគ្នាក្នុងការបង្កើតឡើង ក្នុងគោលបំណងសម្រាប់ ការពារសិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់។ នៅក្នុងប្រទេសកម្ពុជាសហជីពណាក៏ ឯករាជ្យដែរគ្រាន់តែមានស្ថាប័នមួយចំនួនចេះតែវាយតម្លៃដោយថាសហជីពនេះឯករាជ្យ សហជីពនោះមិនឯក រាជ្យតែប៉ុណ្ណោះ។ ជាក់ស្តែងអ្វីដែលយើងខ្ញុំតែងតែសង្កេតឃើញ គឺមានសហព័ន្ធសហជីពមួយចំនួនចុះចងក្រង សហជីពតាមមូលដ្ឋានប៉ះចំមូលដ្ឋានមានសហជីពដែលគេចុះបញ្ជីការមុន ហើយសហជីពទៅក្រោយនោះតែងតែ ធ្វើសកម្មភាពវាយប្រហារជាពាក្យសម្តី ឬតាមរូបភាពផ្សេងៗទៅលើសហជីពមានបញ្ជីការរួចហើយ លុះពេលដែលគេ តបត បែរជាចោទថាសហជីពម្ខាងទៀតមិនឯករាជ្យ សហជីពខាងនេះ ខាងនោះទៅវិញ។

សហភាព ពលកម្មជាតិកម្ពុជា (NLC) សង្កេតឃើញថាមានសហព័ន្ធសហជីព និងអង្គការមួយចំនួនស្ថិត នៅក្រោមការបង្គាប់បញ្ជាររបស់អង្គការសង្គមស៊ីវិល ដែលទទួលជំនួយពីបរទេល និងបម្រើនយោបាយឱ្យជន បរទេសខិលខូចមួយចំនួននៅពីក្រោយខ្នងទៀតផងដែរ ហើយពួកគេតែងញុះញ៉ង់ឱ្យសហព័ន្ធសហជីពទាំងនោះ បង្កើតនូវរូបភាព ឬបញ្ហាផ្សេងៗ ដែលពួកគេចង់បានដើម្បីបង្កាច់បង្អួចបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯងលើ ឆាកអន្តរជាតិ បំផ្លាញសេដ្ឋកិច្ចជាតិ បំផ្លាញសេដ្ឋកិច្ចគ្រួសារ និងធ្វើឱ្យបងប្អូនកម្មករនិយោជិតយើងជួបនូវហានិ ភ័យបាត់បង់ការងារខាតបង់លុយកាក់ទៀតផង។ សហព័ន្ធសហជីព និងអង្គការ បែបនេះទើបគេឱ្យឈ្មោះថា សហព័ន្ធសហជីព និងអង្គការឯករាជ្យដែលទទួលស្គាល់ដោយក្រុមគេមួយក្តាប់តូចប៉ុណ្ណោះ។សហព័ន្ធ និងអង្គការប្រភេទនេះ តែងតែទទួលបាននូវជំនួយពីបរទេស ធ្វើការឱ្យបរទេស ដើម្បីបំផ្លាញផលប្រយោជន៍រួមរបស់ជនរួម ជាតិ និងបំផ្លាញមុខមាត់ប្រទេសជាតិខ្លួនឯង។

សហភាព ពលកម្មជាតិ កម្ពុជា (NLC) បានសង្កេតឃើញថាបច្ចុប្បន្នការចុះបញ្ជីការ សហភាព សហព័ន្ធ សហជីព សហជីពមូលដ្ឋានណាក៏អាចចុះបញ្ជីបានដែរ ឱ្យតែគោរពតាមលក្ខខ័ណ្ឌដែលបានចែងក្នុងច្បាប់សហ ជីពតម្រូវឱ្យបានត្រឹមត្រូវ។ ហេតុនេះសូមអង្គការសង់ត្រាល់ពិនិត្យមើលចំណងជើងរបាយការណ៍របស់ខ្លួនឡើងវិញ ជៀសវាងជះឥទ្ធិពលអាក្រក់ខ្លាំងដល់អារម្មណ៍របស់អ្នកវិនិយោគទុនដែលមានស្រាប់ និងប៉ះពាល់ដល់អារម្មណ៍ អ្នកវិនិយោគទុនមកថ្មីដែលមានបំណងចង់មកវិនិយោគទុននៅប្រទេសកម្ពុជាផងដែរ។ អង្គការ សង់ត្រាល់ ធ្វើបែប នេះគឺផ្ទុយ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរថិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងស្វែងរកអ្នកវិនិយោគជាច្រើនដើម្បីនាំមកនូវការងារធ្វើជា ច្រើនជូនបងប្អូនកម្មករនិយោជិត ព្រមទាំងជំនាញផ្សេងៗក្នុងន័យអភិវឌ្ឍន៍ប្រទេសជាតិឱ្យសម្បូរុងរឿង។

សហភាពពលកម្មជាតិ កម្ពុជា (NLC)ស្នើសុំទៅស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា គួរពិចារណាលើ របាការណ៏ញុះញ៉ុង អោយមានការរើសអើង លាបព៌ណនាំអោយមានការបែកបាក់ធ្ងន់ធ្ងរ បំផ្លិចបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងគោលបំណងបង្កឱ្យមានអស្ថេរភាព និងនាំអោយខាតប្រយោជន៍បងប្អូនកម្មករ និយោជិត និងសង្គមជាតិយើងទាំងមូល របស់អង្គការ សង់ត្រាល់នេះបន្តទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print