ទីតាំងបាញ់បង្ហោះយានអវកាសប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មដំបូងបង្អស់របស់ប្រទេសចិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបាញ់បង្ហោះ

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី៣០ខែមិថុនា អ្នកសារព័ត៌មានបានទទួលដំណឹងពីទីតាំងបាញ់បង្ហោះយានអវកាសប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មនៃខេត្តហៃណានឱ្យដឹងថា ទីតាំងបាញ់បង្ហោះនេះបានសម្រេចការសាងសង់តាមពេលកំណត់ ដែលមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការបាញ់បង្ហោះ។

គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ បច្ចុប្បន្ន ទីតាំងបាញ់បង្ហោះនេះបានសម្រេចការដំឡើងនិងការធ្វើតេស្ត ឧបករណ៍និងបរិក្ខារពាក់ព័ន្ធ បានឈានចូលដំណាក់កាលត្រៀមលក្ខណៈបាញ់បង្ហោះជាលើកដំបូង ខិតខំប្រឹងប្រែងដើម្បីសម្រេចបេសកកម្មបាញ់បង្ហោះលើកដំបូងនៅត្រីមាសទី៣ក្នុងឆ្នាំនេះ។ ទីតាំងបាញ់បង្ហោះយានអវកាសប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មហៃណានគឺជាទីតាំងបាញ់បង្ហោះដែលប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មលើកដំបូងរបស់ចិន បន្ទាប់ពីការកសាងរួច វានឹងទទួលអាជីវកម្មបាញ់បង្ហោះរ៉ុក្កែតទាំងជាតិនិងអន្តរជាតិ ដែលនឹងលើកកម្ពស់សមត្ថភាពបាញ់បង្ហោះរ៉ុក្កែតប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មរបស់ប្រទេសចិន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print