លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០១ ខែកក្កដា រកឃើញយានយន្តល្មើស ចំនួន ៣២៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យ ដឹងថា ចំនួនគោលដៅសរុប ៧០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៧៣គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ១០៤គ្រឿង និងម៉ូតូ ២៦៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន ៣២៧គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ៧៧គ្រឿង និងម៉ូតូ ២៤៥គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print