ការបោះឆ្នោតសភាបារាំងជុំទី១ ៖ គណបក្សស្តាំនិយមទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ

ចែករំលែក៖

ក្រសួងមហាផ្ទៃបារាំងបានប្រកាសលទ្ធផលនៃការបោះឆ្នោតសភាជុំទីមួយរបស់បារាំងជាមួយនឹងជ័យជម្នះរបស់គណបក្សស្តាំនិយម National Rally (RN) ដែលនាំមុខក្រុមចម្រុះរបស់លោកប្រធានាធិបតី Emmanuel Macron ។

នៅថ្ងៃទី ១ ខែកក្កដា ក្រសួងមហាផ្ទៃបារាំងបានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតសភាជុំទី ១ របស់បារាំងជាមួយនឹងជ័យជម្នះរបស់គណបក្សស្តាំនិយម National Rally (RN) នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។
ដូច្នោះហើយ គណបក្ស RN ទទួលបានសំឡេងគាំទ្រ 33% បន្ទាប់មកសម្ព័ន្ធភាពនិយមឆ្វេង (NFP) ដែលមាន 28% សម្ព័ន្ធភាពកណ្តាលរបស់ប្រធានាធិបតី Emmanuel Macron ជាប់ចំណាត់ថ្នាក់ទីបីដែលមានត្រឹមតែ 20% ប៉ុណ្ណោះ។
បច្ចុប្បន្ននេះ គេមិនទាន់ដឹងច្បាស់ថា តើគណបក្ស RN និងសម្ព័ន្ធមិត្តនឹងឈ្នះសំឡេងភាគច្រើនដាច់ខាត ដែលត្រូវការដើម្បីបង្កើតរដ្ឋាភិបាលទេ ព្រោះនៅមានការបោះឆ្នោតជុំទី២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកក្កដា។
ប្រទេសបារាំងបានរៀបចំការបោះឆ្នោតសភាវិសាមញ្ញបន្ទាប់ពីប្រធានាធិបតី Macron កាលពីថ្ងៃទី 9 ខែមិថុនាបានរំលាយសភាហើយបានអំពាវនាវឱ្យមានការបោះឆ្នោតមុនកាលកំណត់ដោយសារតែការបរាជ័យនៃគណបក្ស Renaissance របស់គាត់ប្រឆាំងនឹងគណបក្ស RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប។
នៅក្នុងការបោះឆ្នោតសភានេះ អ្នកបោះឆ្នោតនឹងបោះឆ្នោតជ្រើសរើសសមាជិកសភាចំនួន ៥៧៧ រូប ក្នុងចំណោមបេក្ខជនចំនួន ៤.០១១ រូប។ ដើម្បីសម្រេចបានសំឡេងភាគច្រើន គណបក្សឬសម្ព័ន្ធត្រូវតែទទួលបានអាសនៈយ៉ាងតិច 289 ។
យោងតាម Reuters ការបរាជ័យនេះគឺជាការថយក្រោយដ៏ធំមួយសម្រាប់លោក Macron។ ប្រសិនបើលទ្ធផលបោះឆ្នោតនាពេលខាងមុខផ្តល់ឱ្យគណបក្ស RN ទទួលបានអាសនៈភាគច្រើន នេះមានន័យថា លោក Macron ត្រូវតែតែងតាំងនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីពីគណបក្សប្រឆាំង ដែលវានឹងបង្កការលំបាកដល់ប្រធានាធិបតីក្នុងការអនុម័តគោលនយោបាយ។
ប្រសិនបើបន្ទាប់ពីការបោះឆ្នោតជុំទីពីរ គណបក្ស RN នៅតែដឹកនាំ នេះនឹងក្លាយជាលើកទីមួយហើយ ដែលគណបក្សស្តាំនិយមឈ្នះនៅប្រទេសបារាំង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print