នារីម៉ាស្សាកោសជប់ម្នាក់​ត្រូវសង្ស័យ​ ៦នាក់​ ចាប់រំលោភបូកបានសម្រចអស់ទាំងខ្លួនប្រាណនិងទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វាបានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីចាប់នារីម៉ាស្សាកោសជប់ម្នាក់ យកទៅរំលោភបូកម្នាក់ម្តងៗ នៅក្នុងវត្ត «ប្រជុំសាគរ ហៅវត្តថ្មី » ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វាកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ។

...

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វានៅមិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យទាំង២នាក់នោះទេ ដោយរងចាំធ្វើការស្រាវជ្រាវចាប់ខ្លួនជន៤នាក់ទៀតកំពុងគេចខ្លួន ។ ចំណែកជនរង់គ្រោះមានឈ្មោះ នាង ស្រីនួន អាយុ ២៥ឆ្នាំ មុខរបរ ម៉ាស្សាកោសជប់ ស្នាក់នៅហាងម៉ាស្សាមេគង្គស្ពា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិពោធិ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ រូបនាវបានបាត់សម្ភារមួយចំនួនរួមមាន ទូរស័ព្ទដៃ មួយគ្រឿង  ម៉ាក Iphone5 ពណ៌ស ចិញ្ចៀនមាស ១ជី នឹងប្រាក់ចំនួន ២៥ដុល្លារ ។

ប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺនៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ រូបនាងនិងមិត្តភក្តិស្រីម្នាក់ទៀត បានទៅអង្គុយហូបអាហារជាមួយបុរសជនជាតិអូស្រាលីចំនួន ២នាក់នៅក្បែរសណ្ឋាគារ សុខា។ ខណៈហូបរួចហើយ មិត្តស្រីរបស់គេហើយនឹងមិត្តប្រុសជាជនជាតិអូស្រាលីម្នាក់ទៀតបាននាំគ្នាទៅផ្ទះមុន ដោយទុករូបនាងហើយនឹងបុរសម្នាក់ទៀតនៅទីនោះ ។ ក្រោយមកនារីរងគ្រោះបានជូនបុរសជាជនជាតិអូស្ត្រាលីរូបនោះ ត្រឡប់ទៅផ្ទះវិញ ដែលផ្ទះរបស់បុរសខាងលើនោះ ស្ថិតនៅក្បែងវត្តប្រជុំសាគរ ហៅវត្តថ្មី ហើយបុរសជាជនជាតិនោះ បានហៅនារីរងគ្រោះអោយឡើងទៅលើ ដើម្បីដេកជាមួយបុរសនោះ តែនាងបានប្រាប់ទៅបុរសនោះវិញថា នាងមិនដេកទេ នាងចង់ត្រឡប់ទៅផ្ទះវិញ ។ ក្រោយមកបុរសខាងលើ ក៏បានយល់ព្រមអោយនារីរងគ្រោះត្រឡប់ទៅផ្ទះវិញប៉ុន្តែ ខណៈដែលនារីរងគ្រោះបានដើរចេញពីផ្ទះបុរសខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នាចំនួន ៦នាក់កំពុងអង្គុយនៅលើផ្លូវនោះឃើញនាងដើរទៅតែម្នាក់ឯង ស្រាប់តែជនសង្ស័យទាំងនោះ បានបំបែកគ្នាដើរចេញ ដោយអ្នកខ្លះដើរទៅអង្គុយលើផ្លូវម្ខាង អ្នកខ្លះដើរលើថ្នល់ ។ ក្រោយមកស្រាប់តែមានជនសង្ស័យម្នាក់បានយកដំបងមកឆក់លើខ្លួននាងបណ្តាលឲ្យទន់ជើង ហើយពួកគេក៏បានដកយកទូរស័ព្ទដៃមួយគ្រឿង ចិញ្ចៀន១វង់ និងលុយ២៥ដុល្លាររបស់គាត់ទៅបាត់ ។

ស្ត្រីរងគ្រោះបន្តថា ក្រោយមក ក៏មានបុរសម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក Today  ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1BT-1896 បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ហើយប្រាប់នារីងគ្រោះថា ចាំខ្ញុំជួយជូននាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។ ពេលនោះនាងត្រេកអរសុខចិត្តទៅជាមួយ តែនៅពេលដែលជិះចេញបានបន្តិច ស្រាប់តែមានបក្ខពួកជនសង្ស័យចំនួន ៥នាក់ទៀត បានទូរស័ព្ទឲ្យបុរសនោះ ដឹកនាងត្រឡប់មកផ្លូវចូលវត្តប្រជុំសាគរ ចូលមកក្នុងចេតិយដីវិញ ហើយបុរសនោះ បានដឹកនាងយកទៅផ្ទះមួយកន្លែងដែលនៅក្បែរនោះ ដោយបានប្រាប់ថា យប់ហើយអត់មានសមត្ថកិច្ចធ្វើការទេ ។ ពេលនោះ បុរសម្នាក់នេះបានបង្ខំនាងឲ្យចូលក្នុងចេតិយដី ហើយក៏បានធ្វើសកម្មភាពចាប់រំលោភនាងម្នាក់ម្តង ទោះបីនាងសុំអង្វរទៅក្រុមសង្ស័យទាំង ៦នាក់នោះថា កុំសម្លាប់នាងអី សុំឲ្យដោះលែងនាងទៅវិញទៅ ។ ក្រោយមកជនសង្ស័យទាំងនោះ ក៏បានយល់ព្រមឲ្យនាងទៅវិញ ។

លុះព្រឹកឡើង នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ជនសង្ស័យទាំងនោះមកដាក់ទោសតាមផ្លូវច្បាប់ ។

ក្រោយពេលនារីរងគ្រោះបានដាក់ពាក្យបណ្តឹងរួចហើយ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានស្រាវជ្រាវតាមចាប់ជនសង្ស័យបាន ២នាក់ក្នុងចំណោមបក្ខពួកគេ ៦នាក់ ហើយជនសង្ស័យ ៤នាក់ទៀត កម្លាំងសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត ៕

1

image1

image2

image4

image5

ដោយ៖ ជ្រោយពេជ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print