អ្នកផ្តល់បទសម្ភាសន៍នៅជុំវិញពិភពលោកចំនួន ៩២,៧% សម្គាល់ថា “ស្មារតីសៀងហៃ” គឺជាគំរូនៃទំនាក់ទំនងអន្តរជាតិប្រភេទថ្មី

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយឱ្យដឹងថា ៖ ក្រសែភ្នែករបស់ពិភពលោកបានងាកទៅរកអង្គការសហប្រតិបត្តិការសៀងហៃម្តងទៀត ប្រមុខនៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃបានជួបជុំគ្នានៅកាហ្សាក់ស្ថាន ដើម្បីធ្វើការពិភាក្សាពីបញ្ហាសន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់។ តាមលទ្ធផលនៃការស្ទង់មតិចំពោះអ្នកនិយមលេងអ៊ីនធឺណិតនៅជុំវិញពិភពលោកដែលធ្វើឡើងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន CGTN ឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍បានសម្គាល់ជាទូទៅថា បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេលជាង២០ ឆ្នាំ អង្គការសហប្រតិបត្តិការសៀងហៃបានក្លាយជារបាំងសន្តិសុខក្នុងតំបន់ ស្ពាននៃកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព និង ជាកម្លាំងប្រកបដោយលក្ខណៈស្ថាបនា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨២,៨% រំពឹងទុកថា អង្គការសហប្រតិបត្តិការសៀងហៃ នឹងបញ្ចេញសំឡេងនៃបណ្តាប្រទេសនៅសកលលោកខាងត្បូងយ៉ាងសកម្ម និងជំរុញការបង្កើតសណ្តាប់ធ្នាប់អន្តរជាតិដែលប្រកបដោយភាពយុត្តិធម៌ និងសមហេតុផលជាង។

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ជានិច្ចកាល អង្គការសហប្រតិបត្តិការសៀងហៃតែងតែប្រកាន់ខ្ជាប់នូវ “ស្មារតីសៀងហៃ” ដែល “មានទំនុកចិត្តគ្នាទៅវិញទៅមក ផ្តល់ផលប្រយោជន៍ទៅវិញទៅមក សមភាព ការពិគ្រោះពិភាក្សា ការគោរពចំពោះអរិយធម៌ចម្រុះ និងការស្វែងរកការអភិវឌ្ឍរួម” និងបានត្រួសត្រាយផ្លូវអភិវឌ្ឍន៍នៃអង្គការអន្តរជាតិប្រភេទថ្មីដែលរដ្ឋសមាជិកអង្គការធ្វើជាដៃគូប៉ុន្តែមិនចងជាសម្ព័ន្ធ ធ្វើការសន្ទនាប៉ុន្តែមិនបង្កការប្រឈមមុខដាក់គ្នា។នៅក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,៧% បានយល់ស្របយ៉ាងខ្លាំងចំពោះទស្សនៈនៃ “ស្មារតីសៀងហៃ” ហើយសម្គាល់ថា “ស្មារតីសៀងហៃ” គឺជាគំរូនៃទំនាក់ទំនងអន្តរជាតិប្រភេទថ្មី ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print