ក្នុងថ្ងៃតែមួយមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន ០២ករណីកើតឡើងនៅស្រុកថ្មគោល

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្នុងថ្ងៃតែមួយមានករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន ០២ករណីកើតឡើងនៅស្រុកថ្មគោល តែត្រូវសមត្ថកិច្ចនគរបាលបង្រ្កាបបាននាំយកទៅអនុវត្តទោសតាមផ្លូវច្បាប់។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​កាលពីថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៤ ក្នុងភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិ-ង្សាដោ យចេតនាមានស្ថានទម្ងន់ទោសចំនួន០២ករណី បានកើតឡើងក្នុងមូលដ្ឋាន ដែលករណីនេះផ្តើមដោយអង្គហេតុផ្សេងគ្នាប៉ុន្តែបានបង្កឱ្យមានជនរងគ្រោះចំ នួន ០១នាក់ទទួលរងរបួស ហើយក្រុមជនសង័្សយ ត្រូវបានសមត្ថកិច្ចបង្រ្កាបបានទាន់ពេលក្នុងនោះគឺ៖

ករណីទី១នាថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង ១៧និង០០នាទី នៅចំណុចក្រុមទី០៤ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល មានករណី ហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យចំនួន០២នាក់គឺឈ្មោះ ចាន់ សិលា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោ ល (អ្នកបើកម៉ូតូ) និងឈ្មោះ ហ៊ឹម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ(ជល់ដៃដល់) បានជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០២៤ ពណ៌ខ្មៅ ធ្វើសកម្មភាព ប្រើប្រាស់កាំ-បិ-តកា-ប់ទៅលើជនរងគ្រោះឈ្មោះ ស្រស់ ខេមរា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល តែ ត្រូវ ជនរងគ្រោះគេចផុត បណ្ដាលឱ្យត្រូវកាបូបស្ពាយពី ក្រោ យ០១កាំ-បិ- ត(មិនមានរង របួសទេ) ខណៈពេលជនរងគ្រោះជិះម៉ូតូបញ្ចាសទិសគ្នា។

នៅពេលកើតហេតុភ្លាមៗជនរងគ្រោះបានរាយ ការណ៍ជូនមកសមត្ថកិច្ចនគរបាលហើយដោយអនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលយុត្តិ ធម៌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរ បាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះអន្តរាគមន៍ជាបន្ទាន់រហូតធ្វើការឃាត់ខ្លួនជនសង័្សយ ខាងលើនិងដកហូតបានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរី ២០២៤ពណ៌ខ្មៅ ពសក់ផ្លាកលេខបាត់ដំបង1AU- 5309 និងកាំ-បិ-តកែច្នៃផ្លែដែកដងឈើចំនួន ០១ដើម ។

ពេលធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចំពោះមូលហេតុ ដែលនាំទៅដល់ករណីហិ-ង្សាទៅលើជនរងគ្រោះបែបនេះគឺដោយសារជន សង្ស័ យខឹងជនរងគ្រោះមានទំនាក់ទំនងជាមួយសង្សារខ្លួននាពេលកន្លងមក។

ករណីទី២ គឺកាលពីថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៤ វេលា ម៉ោង១៩និង៣០នាទី នៅចំណុចក្រុមទី២៥ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល មានករណី ហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កឡើងដោយជនសង្ស័យឈ្មោះ ព្រឿន សាលី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល បានយកកាំ-បិ-តតាំងតោ កា-ប់ទៅ លើជនរងគ្រោះឈ្មោះ ព្រឿន វ៉ាន់នឿត ភេទប្រុ ស អាយុ៣២ឆ្នាំ(ត្រូវជាប្អូនបង្កើត)រស់នៅផ្ទះជាមួយគ្នា បណ្តាលឱ្យរងរបួសត្រង់ក្បាល ថ្គាមខាងស្តាំ និងមុខខាងឆ្វេង ហើយនៅពេលកើតហេតុភ្លាមសមត្ថកិច្ចនគរបាលទទួលបានព័ត៌មាននេះ និងដោយស្របតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង ការរងផែនការងារនគរបាលយុត្តិធម៌ លោកវរសេនី យ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងចុះអន្តរាគមន៍ជាបន្ទាន់រហូតធ្វើការឃាត់ខ្លួនជនសង័្សយ ខាងលើនិងដកហូតបានកាំ-បិ-តតាំ-ងតោផ្លែដែកដងឈើចំនួន០១ដើម ហើយតាមការសាកសួរមូលហេតុ ដែលនាំទៅដល់ករណីហិ-ង្សានេះគឺដោយសារជនសង្ស័យខឹងជនរងគ្រោះជេរប្រមាថមកលើខ្លួន។

...

ជនសង័្សយទាំង០៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុ វត្តបន្តតាមនីតិវិធី ច្បាប់ហើយ៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print