អាជ្ញាធរសង្កាត់អូរជ្រៅចុះណែនាំទីតាំងផ្ទះជនបរទេសលក់ដូរគ្មានស្លាកយីហោអក្សរខ្មែរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ទីតាំងលក់ដូររបស់ជនបរទេសចំនួន១១កន្លែងដែលសរសេរជាអក្សរបរទេសគ្មានអក្សរជាតិខ្មែរនៅថ្ងៃទី ៣ ខែ កកដ្តា ឆ្នាំ ២០២៤។
តាមការៀបរាប់របស់មន្ត្រីក្រុមប្រឹក្សាសង្កាត់អូរជ្រៅប្រាប់ថា ដោយមានការណែនាំពីលោក គាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក វ៉ា ជឹមណារ៉េតចៅសង្កាត់អូរជ្រៅបានចាត់តាំងកម្លាំងសណ្ដាប់ធ្នាប់សាធារណៈរបស់ខ្ញុំបាទ តាំង លីហេង និងប្រជាការពារភូមិ ចុះអនុវត្តនៅភូមិសាមគ្គីមានជ័យត្រង់ចំណុចបុរីដួងច័ន្ទមានបងប្អូនជនជាតិបរទេសដែលបានជួលផ្ទះលក់ដូរមានដូចជាជនជាតិឥណ្ដូនេសុី ជនជាតិចិននិងជនជាតិថៃដែលបានដាក់ប៉ាយយីហោងអាហារដ្ឋានជាភាសាបរទេសដែលមិនមានជាភាសាខ្មែរ សូមឲ្យគាត់ដោះដូរចេញដាក់អក្សរសាស្ត្រខ្មែរពីខាងលើ 100% និងអក្សរ បរទេសនៅខាងក្រោម ត្រឹម 50% ការចុះណែនាំបានចំនួន 11 ទីតាំងផ្ទះ ពួកគាត់ក៏យល់ព្រមតាមការណែនាំរបស់អាជ្ញាធរដែនដីសុំឲ្យដោះដូរចេញដោយគ្មានតវ៉ាឡើយ ទីតាំងទាំងនោះស្ថិតនៅភូមិខាងលើ។
សូមបញ្ជាក់ថា កាលពីរថ្ងៃទី០១ ខែឆ្នាំដដែល នៅត្រង់ចំណុចបុរីដួងច័ន្ទនិងចំណុចស្រារផ្ទិលភូមិសាមគ្គីមានជ័យរដ្ឋបាលសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតបានណែនាំដល់ហាងបងប្អូនជនជាតិឬបរទេសដែលបានជួលផ្ទះលក់ដូរមានដូចជាជនជាតិឥណ្ដូរនិងជនជាតិថៃដែលបានដាក់ប៉ាយយីហោងអាហារដ្ឋានជាភាសាបរទេសដែលមិនមានជាភាសាខ្មែរ សូមឲ្យគាត់ដោះដូរចេញដាក់អក្សរសាស្ត្រខ្មែរពីខាងលើ 100% និងអក្សរ បរទេសនៅខាងក្រោម ត្រឹម 50% ការចុះណែនាំបានចំនួន 10 ទីតាំងផ្ទះ ពួកគាត់ក៏យល់ព្រមតាមការណែនាំរបស់អាជ្ញាធរដែនដីសុំឲ្យដោះដូរចេញដោយគ្មានតវ៉ា ផងដែរ៕ ដោយ៖ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print