សម្តេចតេជោ ហ៊ុន សែន ៖ «បាល់មូល» សូមជ្រើសរើសដោយសេរីតែសូមកុំលេងភ្នាល់ ដាក់លុយប្រយ័ត្នសុីសៀង

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហោះផេកផ្លូវការ អំពីការប្រកួត លើកពានបាល់ទាត់អឺរ៉ុប២០២៤ បើជ្រើសរើសក្រុមដែលខ្លួនចូលចិត្ត ស្រឡាញ់បាន តែលេងភ្នាល់ដាក់លុយ ! សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ «បាល់មូល»  កាលពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៤ ខ្ញុំបាននិយាយលេងទៅកាន់អង្គ មន្ទិញថា អាល្លឺម៉ង់នឹងឈ្នះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ៖ ការនិយាយថាអាល្លឺម៉ង់នឹងឈ្នះ សំដៅលើការប្រកួតវគ្គ១៦ក្រុម ប៉ុណ្ណោះមិនសំដៅទៅលើការលើកពានបាល់ទាត់អឺរ៉ុប២០២៤

នោះឡើយ។

សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកថា ៖ ពេលនេះវគ្គ១៦ក្រុមនៃ៨ប្រកួត បានឆ្លងផុតហើយខ្ញុំមិននិយាយថា អាល្លឺម៉ង់ឈ្នះទៀតទេដូចនេះ សូមកុំបន្ទោសខ្ញុំប្រសិនបើមាន

អ្នកគាំទ្រអាល្លឺម៉ង់ភ្នាល់ចាញ់។

សម្តេចតេជោ បន្តថា ៖ ៨ប្រកួតកន្លងទៅខ្ញុំឈ្នះ៦ប្រកួតនិងចាញ់២ប្រកួតជាមួយសត្រូវ

របស់ខ្ញុំដែលតែងប្រកួតជាមួយ

ខ្ញុំពិសេសវាយកូនគោល។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា ៖ បាល់មូលសូមជ្រើសរើសដោយសេរីតែសូមកុំលេងភ្នាល់ ដាក់លុយប្រយ័ត្នសុីសៀង៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print