លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៣ ខែកក្កដា រកឃើញយានយន្ត ល្មើស ចំនួន ៣៩៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យ ដឹងថា ចំនួនគោលដៅសរុប ១១៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៤៥គ្រឿង, រថយន្តធំ ២៤គ្រឿង, រថយន្តតូច ១៤៣គ្រឿង និងម៉ូតូ ៣៧៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៩៧គ្រឿង, រថយន្តធំ ១៤គ្រឿង, រថយន្តតូច ៨៧គ្រឿង និងម៉ូតូ ២៩៦គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៣ថ្ងៃ ពីថ្ងៃទី១-០៣ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្ត ចូលគោលដៅចំនួន ១,៤៦៨គ្រឿង, រថយន្តធំ ៥១គ្រឿង, រថយន្តតូច ៥០៩គ្រឿង, ម៉ូតូ ៩០៨ គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,០៨៨គ្រឿង, រថយន្តធំ ៣៨គ្រឿង, រថយន្តតូច ៣១១គ្រឿង និងម៉ូតូ ៧៣៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print