ភ្នំពេញ ៖ សហភាពអង្គការសង្គមស៊ីវិលបានចេញ សេចក្តីថ្លែងការណ៍ ស្តីពី ថ្កោលទោសបុគ្គល Gonzalez Davidson Alejandro ហៅ អេឡិច នឹងវិទ្យុអាស៊ីសេរី ដែលជំរុញយុវជនខ្មែរ ១០រូប ជាប់ទោសពីបទ “រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ” ដើម្បីប្រយោជន៍នយោបាយ ។
មេត្តាជ្រាប! សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក ពិតជាសោក ស្តាយខ្លាំងណាស់ចំពោះយុវជនដែលគួរជាទំពាំងស្នងឬស្សីនៃជាតិកម្ពុជា ១០រូប កាលពីថ្មីៗនេះនាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានតុលាការចេញសេចក្តីសម្រេចផ្តន្ទាទោសលើសំណុំរឿង រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។
សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក សូមសម្តែង ការសោកស្តាយដែលយុវជនបានប្រព្រឹត្តអំពើដែលជាធាតុផ្សំនៃបទល្មើសទាំងនេះ ដោយមិនដឹងខ្លួន។ យោងទៅតាម អង្គហេតុ ការស៊ើបអង្កេតរបស់តុលាការ និងភស្តុតាងដទៃទៀតដែលកើតមានឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយបណ្តាញ សង្គមពាក់ព័ន្ធនឹងយុវជនទាំង ១០ (ដប់) រូប ដែលមានបុគ្គលម្នាក់ឈ្មោះ GONZALEZ DAVIDSON ALEJANDRO ហៅ (អេឡិច) ជាមេដឹកនាំបង្កនូវចលនា និងជាផ្នែកមួយនៃនយោបាយបំបែកបំបាក់ និងបំផ្លាញសង្គមខ្មែរ ជាមួយនឹងអតីត មេដឹកនាំប្រឆាំង លោក សម រង្ស៊ី តាមរយៈសកម្មភាពបរិស្ថាន និងបង្កឱ្យមានភាពវឹកវរទៅដល់សណ្តាប់ធ្នាប់សន្តិសុខ សង្គមជាតិជាច្រើនដង។ ដោយឡែកយុវជន ទាំង១០រូប នេះទទួលបានឥទ្ធិពល និងមនោគមន៍វិជ្ជាខ្មៅកខ្វក់របស់ អេឡិច និង អ្នកនយោបាយក្រៅប្រទេស ព្រមទាំង វិទ្យុអាស៊ីសេរី បានបន្តទំនាក់ទំនងគ្នាតាមរយៈបណ្តាញសង្គម ZOOM, SIGNAL, ។ល។ ដើម្បីរៀបចំគម្រោងក្នុងការបង្កើតព្រឹត្តិការណ៍វាយប្រហារលើរាជរដ្ឋាភិបាល ដូចជាក្នុងករណី ពាក់ព័ន្ធប្រមាថអង្គព្រះមហាក្សត្រក្នុងការប្រជុំមួយរបស់ពួកគេដែលក្រុមការងារ១០០រាត្រី ធ្លាប់បានបង្ហោះក្នុង Page ផ្លូវការណ៍កន្លងមក។ យោងតាមការសិក្សាស្រាវជ្រាវ ឃើញថាទិសដៅ គោលបំណងរបស់ រអឡិច បានធ្វើរឿងជាច្រើន ដើម្បីឱ្យកើតរឿងអវិជ្ជមានក្នុងសង្គមគ្រប់ចេតនារបស់ អេឡិច ទាំងអស់គឺចង់ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់នៃព្រះ រាជាណាចក្រកម្ពុជា តាមរយៈសកម្មភាពយុវជន អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង វិទ្យុអាស៊ីសេរី ដែលតែងតែញុះញ៉ុង ប្រជាពលរដ្ឋ លាបពណ៌រដ្ឋាភិបាល បង្កើតរូបភាពអវិជ្ជមានជាអាទិ៍។
ដោយឡែក កាលពីថ្ងៃទី០២ និងទី០៣ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីអនុវត្តសាលក្រមរបស់តុលាការ វិទ្យុអាស៊ីសេរី, លោក សម រង្ស៊ី និង អេឡិច បានសម្តែងការសប្បាយរីករាយលើកគំនរទុក្ខរបស់យុវជនទាំង១០រូប មានខ្លះកំពុងជាប់ ពន្ធនាគារ។ ពួកគេរំពឹងថា ការអនុវត្តច្បាប់របស់តុលាការខ្មែរ ចំពោះយុវជនចាញ់កលលោក អេឡិចទាំង១០រូប និងធ្វើ អោយកម្ពុជាអាប់អោនកេរ្តិ៍ឈ្មោះរបស់ខ្លួនលើឆាកអន្តរជាតិ ធ្វើអោយបរទេសលោកខាងលិចស្អប់ខ្មែរ មិនតែប៉ុណ្ណោះពួកគេចង់ឃើញកម្ពុជាមានវិបត្តិសេដ្ឋកិច្ច តាមរយៈការមិនធ្វើទេសចរណ៍មកកម្ពុជា ការមិនបណ្តាក់ទុនវិនិយោគនៅ កម្ពុជា និងចង់អោយអន្តរជាតិថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលនេះជាគោលបំណងពិតដែលពួកគេចង់បាន។ ក្នុងឱកាសនៃការជាប់ពន្ធនាគាររបស់យុវជនខ្មែរទាំង១០រូប លោក សម រង្ស៊ី លោក អេឡិច និងអាចមានឱកាសប្រមូល ថវិការពីខ្មែរក្រៅប្រទេស អង្គការបរទេសយកមកជាប្រយោជន៍ខ្លួន ដោយយកហេតុផលថាដើម្បីជាតិ ដើម្បីយុវជនដែល ជាប់គុក ហើយជានេះគំនិតអាក្រក់ដែលពួកគេបានខិតខំធ្វើជាយូរមកហើយ។
សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក មានការឈឺ ចាប់ និងសម្តែងការសោកស្តាយយ៉ាងខ្លាំង យុវជនទាំង ១០រូប មានទោសដោយសារចាញ់កលជនបរទេស គឺលោក (អេឡិច) ជាបុគ្គលនយោបាយបរទេសបញ្ញាបមនោគមន៍វិជ្ជាធ្វើឱ្យយុវជនប្រព្រឹត្តិបទល្មើសដោយមិនដឹងខ្លួនដែល ច្បាប់បានកំណត់ អាស្រ័យហេតុនេះ សមាគមក្រុមការងារ១០០រាត្រី លើកទឹកចិត្តឱ្យយុវជនពិចារណាឡើងវិញបន្ទាប់ ពីទទួលទោសកំហុសនេះ ដើម្បីអាចត្រឡប់មកស្តារនីតិសម្បទាដើម្បីចូលរួមក្នុងសង្គមឡើងវិញ ដូចជាការងារបរិស្ថាន ជាច្រើន ដែលសង្គមត្រូវការ ដូចជា ការដាំដើមឈើឡើងវិញ យុទ្ធនាការមិនប្រើថង់ប្លាស្ទិក ការចូលរួមកាត់បន្ថយ ការ ចោលសម្រាមតាមទីសាធារណៈ ការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីធ្លីដោយការកាប់បំផ្លាញព្រៃឈើ ពីសំណាក់ឈ្មួញ និងប្រជាជនមួយចំនួនតូចដើម្បីជីវភាពតាមរយៈការចូលរួមសកម្មភាពអប់រំពលរដ្ឋមូលដ្ឋានអំពី ច្បាប់ស្តីពីការការពារ ព្រៃឈើ ផ្សព្វផ្សាយចំណេះដឹងអំពីតំបន់ការពារធម្មជាតិ តំបន់អភិរក្ស និងចូលរួមជាចំណែកនៃការបង្កើតឱកាសការងារ ជូនពលរដ្ឋដែលនូវតំបន់ដាច់ស្រយាល។ល។
សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក ក៏សូមអំពាវ ផងដែរចំពោះ យុវជនដែលកំពុងតែមានទំនាក់ទំនង ឬមិនធ្លាប់មានទំនាក់ទំនងជាមួយ លោក (អេឡិច) សូមមេត្តាគិត និងពិចារណាឱ្យបានស៊ីជម្រៅទៅលើសកម្មភាពដែលត្រូវបានអូសទាញពីបណ្តាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បី ធ្វើសកម្មភាពមិនប្រក្រតីចំពោះកិច្ចការងារជាតិ និងនយោបាយ។ ដែលអង្គការទាំងនោះជំរុញឱ្យយុវជនធ្វើរឿងនេះ ធ្វើ រឿងនោះ និងនិយាយបញ្ជីចិត្តយុវជនក្នុងហេតុផល “ជាប្រជាជនខ្មែរត្រូវឈឺឆ្អាល យុវជនខ្មែរត្រូវនិយាយ…. ដែលជា យុទ្ធសាស្ត្រទាញយុវជនជាឈ្នាន់សម្រាប់ប្រយោជន៍នយោបាយបរទេស និងអតីតគណបក្សប្រឆាំងគ្មានមូលដ្ឋាននៅ កម្ពុជា ឱ្យយុវជនឈឺចាប់ ត្រូវជាប់ទោសជំនួសក្រុមរបស់ខ្លួនដូចគំរូយុវជនទាំង ១០រូបខាងលើ។
សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក សូមអំពាវ នាវឱ្យយុវជនចូលរួមការងារសង្គមឱ្យបានច្រើន ដើម្បីជាចំណែកចំពោះជាតិ និងកាតព្វកិច្ចរបស់ខ្លួនតាមរយៈ សកម្មភាពដែលផ្តល់នូវលទ្ធផលជាប្រយោជន៍សម្រាប់សង្គម និងជាតិ ដែលមិនមែនជាការញុះញ៉ុង បំបែកបំបាក់ និង បង្កើតឱ្យមានការខឹងសម្បារពីសំណាក់ប្រជាពលរដ្ឋទៅកាន់ថ្នាក់ដឹកនាំ ដែលក្នុងនោះផ្តល់នូវការងារជាច្រើនដែលនឹង ត្រូវចូល ជាពិសេសសមាគមក្រុមការងារ១០០រាត្រីបើកទូលាយក្នុងការទទួលស្វាគមន៍ជានិច្ចក្នុងការស្ម័គ្រចិត្តជួយ ការងារសង្គមជាតិជាច្រើនដែលធ្លាប់បានអនុវត្ត ដើម្បីប្រទេសជាតិកម្ពុជាយើង ៕