កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះបង្ក្របទីតាំងជីករុករករ៉ែត្បូងខុសច្បាប់នៅស្រុកបរកែវ

ចែករំលែក៖

ខេត្តរតនគិរី៖ ទីតាំងរុករករ៉ែខុសច្បាប់មួយកន្លែងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តចុះបង្ក្រាបនិងរឹបអូសបានសម្ភារមួយចំនួនផងដែរ។

ការចុះបង្ក្រាបនោះសមត្ថកិច្ចបានប្រតិបត្តិការធ្វើឡើងនៅវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២៤ស្ថិតក្នុងទីតាំងភូមិសាស្រ្តភូមិមួយឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរីក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនិយ៍ទោស្នងកាដឹកនាំបញ្ជាដោយលោកវរៈសេនិយ៍ទោ ស៊ូ ហុង ហើយរឹបអូសបានសម្ភារមួយចំនួនផងដែរបញ្ជូនមកការិយាល័យជំនាញចាត់ការបន្ត។

សម្ភារៈដែលរឹបអូសបាននោះរួមមានម៉ាសុីនភ្លើងមួយគ្រឿងមានទុយោនិងសម្ភារជាច្រើនទៀតដែលឧបករណ៍សម្រាប់បាញ់រុករករ៉ែត្បូងដោយខុសច្បាប់។

...

សកម្មភាពនៃការរុករករ៉ែដោយខុសច្បាប់នោះនៅក្នុងទឹកដីនៃស្រុកបរកែវគឺមានច្រើកន្លែងណាស់ដែលសមត្ថកិច្ចចុះបង្ក្រាបហាក់ដូចជាវែកចកមុនពេលកម្លាំងបង្ក្រាប់ទៅដល់ក៏រត់គេចខ្លួនអស់ដូចទទួលបានដំណឹងមុន៕ ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print