ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស អំពើលួច (បើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ) យកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (បើកទ្វាររថយន្តលួចទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចខាងកើតភ្លើងស្តុបវត្តឬស្សីសាញ់ចម្ងាយ១០ម៉ែត្រ ផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០២ និង ៣០ នាទី ។
ចំណែកសម្ភារៈបាត់បង់រួមមាន៖ ទូរសព្ទ័ដៃចំនួន គ្រឿង និងអា,វុ,ធខ្លីម៉ាកCZ ចំនួន ០១ ដើម។
ជនសង្ស័យទាំង ៣នាក់នេះទី១-ឈ្មោះ ងឺ កប ហៅ ណុប សំណាង ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ,ទី២-ឈ្មោះ សួង បូរិន ហៅ ណែត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ និងទី៣-ឈ្មោះ ប៉ាត់ សំអឿន ហៅយ៉ាំ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ វត្ថុតាងចាប់យក (របស់ជនរងគ្រោះ) អាវុធខ្លីម៉ាកCZ 75 SP-01 ចំនួន០១ដើម និងបង់ចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យ បង្ហាញមុខជាសាធារណៈ និងខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖តារា