ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចរ បានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ១,៣០០ ទៅ១,៧០០នាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បានអញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គរ  និងតំបន់ជាច្រើនទៀតនៅតំបន់រមណីយដ្ឋានឧទ្យានអង្គរ។

ក្រសួងទេសចរណ៍ សូមជម្រាបជូនផងដែរថា ក្នុងមួយថ្ងៃៗ ភ្ញៀវបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ១,៣០០នាក់ទៅ១,៧០០នាក់។ ហើយសម្រាប់ជើងហោះហើរចូលមកកាន់ខេត្តសៀមរាប មានចន្លោះពី១៤-១៩ ជើងហោះហើរក្នុងមួយថ្ងៃ ដែលក្នុងនោះមានមកពីបាងកក (៥-៦ជើងក្នុងមួយថ្ងៃ) ហូជីមីញ (៣ ជើងក្នុងមួយថ្ងៃ) ដាណាង (1ជើងក្នុងមួយថ្ងៃ) ហាណូយ (២ ជើងក្នុងមួយថ្ងៃ) កូឡាឡាំពួរ (១ជើងក្នុងមួយថ្ងៃ) សិង្ហបុរី (១ជើងក្នុងមួយថ្ងៃ) ភ្នំពេញ (២ជើងក្នុងមួយថ្ងៃ) និងក្រុងព្រះសីហនុ (១ជើងក្នុងមួយថ្ងៃ)។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រាសាទអង្គរវត្ត បានស្ថិតនៅលំដាប់លេខ ២ ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញល្អបំផុតនៅតំបន់អាស៊ី៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print