លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៤ ខែកក្កដា រកឃើញយានយន្តល្មើស ចំនួន ២៦៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យ ដឹងថា ចំនួនគោលដៅសរុប ១០៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៦៥គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ១៧៤គ្រឿង និងម៉ូតូ ២៨១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើស សរុបចំនួន ២៦៨គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ៨២គ្រឿង និងម៉ូតូ ១៧៩គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៤ថ្ងៃ ពីថ្ងៃទី១-០៤ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្ត ចូលគោលដៅចំនួន ១,៩៣៣គ្រឿង, រថយន្តធំ ៦១គ្រឿង, រថយន្តតូច ៦៨៣គ្រឿង, ម៉ូតូ ១,១៨៩ គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៣៥៦គ្រឿង, រថយន្តធំ ៤៥គ្រឿង, រថយន្តតូច ៣៩៣គ្រឿង និងម៉ូតូ ៩១៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print