កូនប្រុសលោក ព្រាប សុវត្ថិ កំពុងរងនូវការរិះគន់ពីមជ្ឈដ្ឋានមហាជន បន្ទាប់ពីស្លៀកពាក់ ឯកសណ្ឋានកងទ័ព សក់លើក្បាលវែង ក្រវិលត្រចៀក ច្រៀងបង្ហោះ អត់យល់ពី បទវិន័យទូទៅនៃខ.ភ.ម (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ ៖ សក់ក្បាល ក្រវិលត្រចៀក ពេលស្លៀកពាក់ឯកសណ្ឋាននេះមិនគួរសម្តែងបែបនេះដែរ អង្គភាពមានបទវិន័យទូទៅនៃខ.ភ.ម !  សូមប្អូនបែងចែកឲ្យដាច់រវាងការងារ និងសិល្បះ។ នេះជាលើកឡើងលើបណ្ដាញបណ្តាញទំនាក់ទំនងសង្គម ព្រោងព្រាត រិ:គន់ កូនប្រុស លោក ព្រាប សុវត្ថិ តារាចំរៀងលំដាប់ និងជាឧកញ៉ា គឺ លោកព្រិន្ទបាលឯក សុវត្ថិ មុនីវណ្ណ ជំនួយការ ការិយាល័យទី៥ កងទ័ពជើងគោក បានបញ្ចេញនូវកាយវិការ មិនសមរម្យ ជាកងទ័ព ស្មើគាត់ជាកងទ័ព មិនបានចូលសាលា ឬគ្មានយល់ពីបទបញ្ជា ច្បាប់ល័ក្ខខ័ណ្ឌតិក្ក: កងយោធពលខេមរភូមិន្ទ ។

នាយទាហានមួយរូប បានបង្ហោះថា , លោកនាយចំណង់សែនសង្ហា តាមចិត្តម្តាយ ខុសបេះដូង…! ។ ត្រង់នេះមានន័យថា, តួនាទីរបស់កងទ័ព មិនមែនស្លៀកពាក់ ឯកសណ្ឋាន ហើយទុក្ខសក់វែង ពាក់ក្រវិល គឺមិនសមរម្យ អាចប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរ របស់កងទ័ព ដែលមាន វិន័យ គ្មានមានសីលធម៌ មិនស្គាល់ពី តួនាទី ភារកិច្ច យកឯកសណ្ឋានកងទ័ពទៅសប្បាយ ឯកឯង តែប៉ះពាល់ទិដ្ឋភាពសង្គម ទិដ្ឋភាពច្បាប់ ។ 

អ្នកខ្លះបានលើកឡើងថា , បើបានពាក់ស័ក្តិតាមរយៈឪពុកហើយ ហេតុអីមិនស្ងាត់ទៅ បែរជាមកអួតតាមបណ្តាញសង្គមទាំងមិនយល់ពីបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទផង ជំពូទី៥ មាត្រា២៧ដល់២៩ បានចែងច្បាស់ពីឯកសណ្ឋាន សក់ ក្រចក ។ល។ ទង្វើនេះធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទទៀតផង កុំភ្លេចថាខ្លួនជាមនុស្សសាធារណៈ មានអ្នកតាមដានច្រើន ហើយបង្ហោះលើបណ្តាញសង្គម បានចែកចាយពាសពេញពិភពលោក ហើយពេលពួកបរទេសផ្សេងគេឃើញ តើគេវាយតម្លៃលើកងយោធពលខេមរភូមិន្ទយើងរបៀណា?

សូមបញ្ជាក់ថា , គ្មានបងប្អូន អ្នកណាម្នាក់ ស្អប់ខ្ពើម ចំពោះតារាចំរៀង បានចូលបម្រើ កងទ័ពទេ មានតែពេញចិត្ត នឹងសូមសរសើរ ។ ប៉ុន្តែគប្បី មើលពី វិន័យកងទ័ព ធ្វើអោយស័ក្តិសម ចៀសវាង ទទួលរងនូវការរិ:គន់ យ៉ាងព្រោងព្រាតបែបនេះ គឺអាក្រក់ភ្នែក ដល់មហាជន ជាពិសេស ត្រូវយល់ថា តើកងទ័ព ឯកសណ្ឋានបែបណា សក់បែបណា មិនមែន លាបក្រេម ម្ស៉ៅ សក់វែង ពាក់ក្រវិល តាមទង្វើបែបនេះទេ ។

ជុំវិញបញ្ហានេះ ! លើបណ្តាញទំនាក់ទំនងសង្គម គេពុំទាន់ឃើញ លោកព្រិន្ទបាលឯក សុវត្ថិ មុនីវណ្ណ ជំនួយការ ការិយាល័យទី៥ កងទ័ពជើងគោក បង្ហាញពីឆ្លើយតប ឬប្រតិកម្ម នៅឡើយទេ ប៉ុន្តែលើបណ្តាញទំនាក់ទំនងសង្គម គាត់ធ្លាក់កូដ ដល់ ១៨០ ដឺក្រេហើយ !

នេះជាលើកទីមួយ ដែលមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សមត្ថកិច្ច មន្ត្រីរាជការ បានបញ្ចេញមតិរិះគន់ ក្នុងន័យស្ថាបនា ក្នុងការចូលរួម លើកតម្កើង កិត្តិយសកងទ័ព ។ 

សូមបញ្ជាក់ថា ៖ បច្ចុប្បន្ន ប្រជាពលរដ្ឋម្នាក់ មានព័ត៌មានលើដៃម្នាក់ ! ដូច្នេះដើរតាមបន្ទាត់ច្បាប់កងទ័ពផង ។ 

ពាក់ព័ន្ធករណីនេះ សង្ឃឹមថា ៖ លោកព្រិន្ទបាលឯក សុវត្ថិ មុនីវណ្ណ ជំនួយការ ការិយាល័យទី៥ ចេញបកស្រាយ ជូនសាធារណជន ឬខាងអង្គភាព ចេញសេចក្តីបំភ្លឺ បកស្រាយជូនសាធារណជន បានជ្រាប៕

ដោយ ៖ សិលា

https://www.tiktok.com/@nokordragonnews/video/7387827423494098184?is_from_webapp=1&sender_device=pc&web_id=7329023375283897863

IMG_3532

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print