ឆ្មក់បង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងបញ្ជល់មាន់អនឡាញខុសច្បាប់ ឃាត់ខ្លួនមនុស្សសរុបចំនួន០៨នាក់ និងវត្ថុតាងមួយចំនួន

ចែករំលែក៖

ភ្នំពេញ ៖ ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង  សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង៣០នាទីរសៀលម្សិលមិញ លោក ណុប ផា អភិបាលរងខណ្ឌបានដឹកនាំកម្លាំងចុះទៅបង្រ្កាបជាក់ស្ដែងករណីលួចបើកល្បែងស៊ីសងបញ្ជល់មាន់អនឡាញខុសច្បាប់ ស្ថិតនៅផ្ទះលេខ៣១អឺ០ផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបខាងលេី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជាក់ស្ដែងមនុស្សសរុបចំនួន០៨នាក់ ក្នុងនោះមានស្រីម្នាក់  និងដកហូតបានវត្ថុតាងយកមករក្សាទុករួមមាន ៖
-លេបថប(Laptop )ចំនួន ០១គឿង , តុចំនួន០៣ , កុំព្យូទ័រចំនួន០៦គ្រឿង , ទូរទស្សន៍ចំនួន០២គ្រឿង ,ម៉ាស៊ីនព្រីនធើរចំនួន០១ គ្រឿង ,កាមេរ៉ាសុវត្ថិភាព ចំនួន០១ គ្រឿង ,កៅអីអង្គុយចំនួន០៤កៅអី ។
បច្ចុប្បន្ននេះ មនុស្ស០៨នាក់និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរខណ្ឌ៧មករា ដើម្បីបន្តនីតិវិធីតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print