លោក Xi Jinpingប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោកAlexander Grigoryevich Lukashenkoប្រធានាធិបតីបេឡារុស

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយឱ្យដឹងថា ៖ រសៀលថ្ងៃទី៤ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Xi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកAlexander Grigoryevich Lukashenkoប្រធានាធិបតីបេឡារុស ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុង Astanaប្រទេសកាហ្សាក់ស្ថាន។

លោក Xi Jinping បានសម្តែងការអបអរសាទរចំពោះប្រទេសបេឡារុសដែលបានក្លាយជាសមាជិកផ្លូវការនៃអង្គការសហប្រតិបត្តិការសៀងហៃ ហើយបានលើកឡើងថា ចាប់តាំងពីចូលឆ្នាំនេះមក ប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធរវាងគ្រប់ស្រទាប់ជាន់ថ្នាក់ ហើយការឯកភាពគ្នារបស់យើងត្រូវបានអនុវត្តដោយមានប្រសិទ្ធភាព។ ជឿជាក់ថា ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងប្រទេសចិន និងបេឡារុសនឹងបន្តអភិវឌ្ឍទៅមុខប្រកបដោយភាពរឹងមាំនិងបោះជំហានកាន់តែធំជាមិនខាន។
លោកLukashenko បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលគាំទ្រប្រទេសបេឡារុសចូលជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃជាផ្លូវការ។ បេឡារុសគាំទ្រគំនិតផ្តួចផ្តើមសកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping និងគាំទ្រគំនិតឯកភាព៦ចំណុចស្តីពីដំណោះស្រាយវិបត្តិអ៊ុយក្រែនតាមរយៈវិធីនយោបាយដែលស្នើដោយប្រទេសចិន និងប្រេស៊ីល។ សង្ឃឹមថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងបេឡារុសនិងចិន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print