សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខ ចំពោះមរណភាពលោក Roland Dumas អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនឯកឧត្តម Laurent Fabius ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ​ ទីក្រុងប៉ារីសប្រទេសបារាំង ចំពោះមរណភាព ឯកឧត្តម Roland Dumas អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

នៅក្នុង​សារលិខិតរំលែកទុក្ខរបស់​សម្ដេច​តេជោ​ បានបញ្ជាក់ថា​ ក្នុងនាមប្រជាជនកម្ពុជាទាំងអស់ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះ ស្ម័គ្រ និងប្រកបដោយក្តីរំជួលចិត្តយ៉ាងខ្លាំង ជាមួយនឹងឯកឧត្តម ចំពោះមរណភាពឯកឧត្តម Roland Dumas អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាអតីតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ។

ប្រជាជនកម្ពុជា ភ្ជាប់ឈ្មោះ ឯកឧត្តម Roland Dumas ទៅនឹងភាពជោគជ័យនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជា ដែលត្រូវបានចុះហត្ថលេខា នៅឆ្នាំ១៩៩១ ។ សកម្មភាពដ៏ ហ្មត់ចត់ និងប្តូរផ្តាច់របស់ឯកឧត្តម Roland Dumas បានអនុញ្ញាតឱ្យបង្កើតមានឡើងនូវលក្ខខណ្ឌ អំណោយផលសម្រាប់សន្តិភាព ការបង្រួបបង្រួមជាតិ និងបង្កើតក្របខណ្ឌសម្រាប់ការកសាងប្រទេស របស់ខ្ញុំឡើងវិញ បន្ទាប់ទទួលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមជាងម្ភៃមួយឆ្នាំនិងជម្លោះហែកហួរគ្នា។

...

ខ្ញុំមានឱកាសដ៏រីករាយបានជួបឯកឧត្តម Roland Dumas លើកចុងក្រោយ ក្នុងអំឡុងពេល មុន ឯកឧត្តម ចូលកាន់តំណែជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅឆ្នាំ១៩៩៥ និង បានសម្តែងនូវការ គោរពដ៏ខ្ពង់ខ្ពស់របស់ជនរួមជាតិរបស់ខ្ញុំ ចំពោះមិត្តភាព ដែលឯកឧត្តម Roland Dumas មានចំពោះ ព្រះរាជាណាចក្រកម្ពុជា។​ សូម ឯកឧត្តម ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕ដោយ៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print