ខេត្តកំពង់ស្ពឺ៖ បុរសចំណាស់ជាជីតានិងជីដូនព្រមទាំងចៅតូច សរុបបីនាក់ បានស្លាប់ភ្លាមៗនៅក្នុងបន្ទប់ទឹក ខណៈដែលឆ្លងចរន្តភ្លើងកកិតដំបូលស័ង្កសី បង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១នឹង៣០នាទីរសៀលថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២៤ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលបាននិយាយឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារចរន្តអគ្គីសនីឆក់នោះ ទី០១,ឈ្មោះ ឡា ណែន ភេទប្រុសអាយុ៥១ឆ្នាំត្រូវជាជីតា-ទី០២,ឈ្មោះនិន សុន ភេទស្រីអាយុ៤៧ឆ្នាំត្រូវជាជីដូននិងទី០៣, ឈ្មោះ ណែន ខេមម៉ា ភេទស្រីអាយុ៦ខែ អ្នកទាំងបីនាក់ រស់នៅក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលបាននិយាយបន្តទៀតថា មូលហេតុដំបូងយាយយកចៅស្រីទៅមុជទឹកឲ្យក្នុងបន្ទប់ ស្រាប់ឆ្លងចរន្តអគ្គិសនីឆក់ជីដូននឹងចៅ។ ពេលនោះជួនជាជនរង គ្រោះជាត្រូវជាជីតាបានឃើញក៏រត់ចូលទៅជួយ តែជា
អកុសល្យឆក់ស្លាប់ទាំងជីតាម្នាក់ទៀតតែម្តងទៅដោយសារខ្សែភ្លើងរលាត់កកិតជាមួយសង្កសី ជញ្ជាំងបន្ទប់ទឹក។
មន្ត្រីនគរបាលក្រុងច្បារមនបញ្ជាក់ថា សពជនរងគ្រោះត្រូវបានមន្ត្រីនគរបាលជំនាញបច្ចេកទេសពិនិត្យដោយ មានការចូលរួមពីអាជ្ញាធរភូមិ-សង្កាត់ដោយទទួល ស្គាល់ថាជនរងគ្រោះពិតជាស្លាប់ដោយឆក់ចរន្តអគ្គិសនីពិតប្រាកដមែននិងបាលប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕