ខេត្តបន្ទាយមានជ័យៈបន្ទាប់ពីមានការទប់ស្កាត់នៅការចែកចាយទឹកក្រធុម(ភាសាថៃ)នៅក្រុងប៉ោយប៉ែតរួចមកនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃគេឃើញមានគណៈបញ្ជាការឯកភាពស្រុកម៉ាឡៃរួមជាមួយកម្លាំងសមត្ថកិច្ចម្រុះក្រោមការដឹកនាំដោយលោក ស្វាយជាអភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ ធ្វើការចុះដកបំផ្លាញចោលដើមក្រធុម(ភាសាថៃ)នៅតាមផ្ទះពលរដ្ឋនៅវេលាម៉ោង ០៨ និង៣០ នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២៤ ។
យោងតាមរបាយការសមត្ថកិច្ចបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្រឡៅបានចុះស្រង់ដើមក្រធុម នៅក្នុងឃុំអូរស្រឡៅមានចំនួន១៣ដើមភូមិឈើទាលចំនួន៧ដើម/ភូមិចាន់គីរីចំនួន ៥ដើម
សមត្ថកិច្ចជំនាញបានបញ្ជាក់ថាបើយើងតាមការសាកសួររបស់មន្ត្រីបានសួរនាំដល់អ្នកប្រើប្រាស់ស្លឹក
ក្រធុមនេះគឺមានសារធាតុញៀន ក្នុងនោះអ្នកប្រើប្រាស់ទឹកវាគេអាចយកទៅលាយជាមួយភេសជ្ជៈផ្សេង ដើម្បី
លាយគ្នារួចបរិភោគ ហើយការបរិភោគទឹកខាងលើនេះទីបំបាត់ការងងុយដេក ប្រើពេលធ្វើការយូរ ធ្វើការ
បានច្រើនឫបុគ្គលដែលប្រើប្រាស់កេងកំលាំងពលកម្មកម្មករដើម្បីបំពេញការងារលើកដាក់លីសែងជាដើម។ ក្នុងការបើកយុទ្ធនាការខាងលើនោះអភិបាលស្រុកម៉ាឡៃលោកស្វាយ ជា បានណែនាំកុំឲ្យពលរដ្ឋដាំដុះនៅដើមក្រធុមទៀតជៀសវៀងជាអំពើខុសច្បាប់ព្រោះដើមក្រធុមនេះវាស្រដៀងទៅហ្នឹងដើមកញ្ឆា។ក្រោយពី
ដកបំផ្លាញដើមក្រធុម(ភាសាថៃ)គណៈបញ្ជាការឯកភាពបានដុតកំទេចចោល។សូមរំលឹកថាអភិបាលក្រុងប៉ោយប៉ែត
លោកគាត ហ៊ុលកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤បានចាត់តាំងអោយ មន្រ្តីការិយាល័យអប់រំក្រុង ចុះពិនិត្យ និងណែនាំដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស នៅតាមសាលា(កំរងអូរឬស្សី) ដើម្បីពង្រឹងបន្ថែមអំពីសុវត្ថិភាពចំណីអាហារតាមសាលា និងផលប៉ះពាល់ពីការប្រើ(ទឹកកាថូម) ។ សូមលោកគ្រូ អ្នកគ្រូ តាមសាលាទាំងរដ្ឋ និង ឯកជន បន្តផ្សព្វផ្សាយការងារនេះអោយបានទូលំទូលាយ និងសុំការចូលរួមពីសំណាក់មាតាបិតាអាណាព្យាបាលសិស្សផងដែរ ។វណ្ណា