ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តោះមកឈ្វេងយល់បន្ថែមអំពី “ការកំណត់ល្បឿនបើកបរ” នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។
ក្រសួងសាធារណការ បានបញ្ជាក់ថា ការចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុត្រូវបានកំណត់ដូចខាងក្រោម៖
– សម្រាប់រថយន្តគ្រួសារ/ធុនស្រាល ល្បឿនអប្បបរមា (យឺតបំផុត) 60 – អតិបរមា (លឿនបំផុត) 120km/h
- សម្រាប់រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ ល្បឿនអប្បបរមា (យឺតបំផុត) 60 – អតិបរមា (លឿនបំផុត) 100km/h
– សម្រាប់រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត ល្បឿនអប្បបរមា (យឺតបំផុត) 60 – អតិបរមា (លឿនបំផុត) 80km/h
*ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបេីកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលេី។
ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។
ដូច្នេះសូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ។ ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍៕ដោយ៖តារា