ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃេីញទារកម្នាក់នៅលេីដំបូលផ្ទះដែលម្តាយ
ទេីបតែសម្រាលរួចយកទៅប្លុងចោល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុមានក្មេងៗបានឡេីងទៅលេងនៅលេីឡៅតឿដំបូលផ្ទះខាងលេីស្រាប់តែប្រទះឃេីញទារកម្នាក់ដោយមិនទាន់កាត់ទងផ្ចិតនិងនៅមានដង្ហេីមនៅឡេីយ ទេីបបង្កការភ្ញាក់ផ្អេីលរាយការណ៍ទៅអាជ្ញាធរតែម្តង។
តាមប្រជាពលរដ្ឋដែលរស់នៅទីនោះបានបញ្ជាក់ថា នៅម្តុំកន្លែងកេីតហេតុពុំមានស្ត្រីពពោះជិតសម្រាលកូននោះទេ ។
...
ក្រោយប្រទះឃេីញបងប្អូនប្រជាពលរដ្ឋបាននាំគ្នាងូតទឹកសម្អាតកាយឱ្យរួចយកទៅមន្ទីរពេទ្យដេីម្បីកាត់ទងផ្ចិតនិងទាក់ទងទៅមន្ទីរសង្គមកិច្ចមកទទួលយកទៅចិញ្ចឹម៕ដោយ៖សុខាសែនជ័យ