លោកហ៊ុន ម៉ានី ដឹកនាំប្រតិភូគណៈចលនា មហាជនជួបពិភាក្សាការងារ ជាមួយ លោកPHAM TAT THANG អនុប្រធានប្រចាំការ នៃគណៈចលនា មហាជន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម​

ចែករំលែក៖

ហាណូយ​​៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ លោកហ៊ុន ម៉ានី សមាជិកគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណៈចលនាមហាជនជួបពិភាក្សាការងារជាមួយលោក PHAM TAT THANG សមាជិកគណៈកម្មាធិកាមជ្ឈិមបក្ស និងអនុប្រធានប្រចាំការ នៃគណៈចលនា មហាជន នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម​ នៅរដ្ឋធានីហាណូយ​​ សាធារណរដ្ឋសង្គមនិយមវៀតណាម។​

ជំនួបពិភាក្សាការងារនេះ គណៈប្រតិភូទាំងពីរបានផ្លាស់ ប្ដូរយោបល់ពីយន្ដការការងារ​ និងប្រសិទ្ធភាពនៃការ អនុវត្តការងាររវាងគណចលនាមហាជននៃគណបក្ស ប្រជាជនកម្ពុជា និងគណបក្សកុម្មុនីយវៀតណាម។​ ក្នុងនោះដែរ ភាគីទាំងពីរបានបេ្ដជ្ញាបន្ដកិច្ចសហការល្អជាមួយគ្នាក្នុងក្របខណ្ឌគណចលនាមហាជននៃគណបក្សទាំងពីរដោយបន្ដផ្លាស់ប្ដូរនូវទស្សនៈ និងប្រតិភូទៅវិញ ទៅមក ដើម្បីសិក្សារៀនសូត្រ និងស្វែងយល់ពីគ្នា ដែលជារបៀបរបការងារកិច្ចសហការកន្លងមក។​ លើសពីនេះទៅទៀត គណៈប្រតិភូទាំងពីរក៏បានយល់ស្របក្នុងការខិតខំធ្វើយ៉ាងណាឱ្យបណ្ដាខេត្តដែលស្ថិតនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរក្លាយជាតំបន់នៃការសហប្រតិបត្តិការទ្វេភាគីផងដែរ។

...

គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង គណៈចលនាមហាជននៃគណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនីស្ដវៀតណាម តែងតែរក្សាទំនាក់ទំនងល្អ ផ្លាស់ប្ដូរយោបល់ និងផ្លាស់ប្ដូរប្រតិភូទស្សនកិច្ចទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងល្អរវាងគណបក្សទាំងពីរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print