រយៈពេល​៣ថ្ងៃ​! មុខសញ្ញា​គ្រឿងញៀននៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ​ ​ប្រុសស្រី​ចំនួន​ ៧នាក់​ ត្រូវ​បានបង្រ្កាប​និងឃាត់ខ្លួន​

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅរសៀលថ្ងៃទី​០៦​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងជំនាញផ្នែកគ្រឿងញៀនក្រុង​ និងស្រុក ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣-៥ ខែកក្កដា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរ មុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន ០៧នាក់ ស្រី ១នាក់ ក្នុង៣គោលដៅផ្សេងៗគ្នា។ ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ដោយមានការចង្អុលដឹកនាំពីលោកឧត្ដមសេនី​យ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំព​ង់​ស្ពឺ​ និងបានកិច្ចសម្របសម្រួលនីតិវិធីពី​លោកព្រះ​រាជអាជ្ញាអមសាលា​ដំបូងខេត្តកំពង់ស្ពឺ។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​ ៣គោលដៅផ្សេងៗគ្នា​ ដែល​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះស្រាវជ្រាវ​បង្រ្កាប​រួមមាន​៖​ គោលដៅទី១ កាលថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ​២០២៤ នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ៣នាក់ ស្រី ១នាក់ ៖(១)ភោគ សារក្ស ប្រុស ៤១ឆ្នាំ នៅភូមិត្រស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន​ (២)ហួត ដាវីត ប្រុស ១៦ឆ្នាំ(៣)វេង ស្រីនី ហៅ អ៊ូច ហៅ អ៉ីត្រពាំងទឹក ស្រី ៥០ឆ្នាំ​ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៥​កញ្ចប់តូច ទូរស័ព្ទ ២ និង ដាវ ២។

+គោលដៅទី២ កាលថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ​២០២៤ នៅចំណុចមុខក្វោងទ្វារចូលវត្តអង្គខ្មៅ ស្ថិតភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ១នាក់ ៖(១) ភិន ចិត្រា ហៅញ៉ា ប្រុស ១៧ឆ្នាំ នៅភូមិភារី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។​ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៥កញ្ចប់(មធ្យម១ តូច៤)ទូរស័ព្ទ ២, ម៉ូតូ ១គ្រឿង។

+គោលដៅទី៣ នៅថ្ងៃទី០៥​ ខែកក្កដា​ ឆ្នាំ​២០២៤ នៅចំណុចភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន ០៣នាក់៖
(១) សុង វឿនហៅ ដាំង ប្រុស ៣២ឆ្នាំ​ (២) ឃុត វ៉ាន់ដេត ប្រុស ២៤ឆ្នាំ​ (៣) វ៉ែន ឆានុន ភេទ ប្រុស អាយុ ២៤ឆ្នាំ នៅភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង​ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៣កញ្ចប់ (១តូច និង ២មធ្យម) និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ចំណែក​វត្ថុតាង​ចាប់​យក​ពី​ជនសង្ស័យ​សរុប៖​ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ១៣​កញ្ចប់ (៧តូច និង ៦មធ្យម) ទូរសព្ទដៃចំនួន ៦គ្រឿង; ម៉ូតូ ១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។

...

បច្ចុប្បន្ន​កំពុងកសាងសំណុំរឿងអនុវត្ត​នីតិវិធី​បញ្ជូនទៅ​អយ្យការ​អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ នៅថ្ងៃទី​០៦​ ខែកក្កដា​នេះ​ ដេីម្បី​ចាត់ការ​តាមច្បាប់​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print