ស្វែងយល់ អំពី កត្តាប្រឈម និងមូលហេតុដែលបណ្តាលឲ្យកើតមានមហារីកសុដន់លើស្ត្រី!

ចែករំលែក៖

ភ្នំពេញ ៖ បច្ចុប្បន្ននៅលើពិភពលោកជំងឺមហារីកសុដន់ ជាកង្វល់ទី១ ក្នុងចំណោមជំងឺមហារីករបស់ស្ត្រីទាំងអស់។ ចំណែកនៅប្រទេសកម្ពុជាយើងជំងឺនេះគឺស្ថិតក្នុងចំណាត់ថ្នាក់ទី២នៃជំងឺមហារីករបស់ស្ត្រី។ គេសង្កេតឃើញជំងឺនេះច្រើនមាននៅលើស្ត្រីវ័យចំណាស់ ប៉ុន្តែស្ត្រីវ័យក្មេងក៏អាចជួបប្រទះដែរ។ អត្រានៃអ្នកជំងឺមហារីកសុដន់មាន៖

– ១០% អាចកើតលើស្ត្រីវ័យក្រោម ៣៥ឆ្នាំ
– ២០% អាចកើតលើស្ត្រីវ័យក្រោម ៥០ឆ្នាំ
– ៥០% អាចកើតលើស្ត្រីវ័យចន្លោះ ៥០-៦៩ឆ្នាំ
– ២៨% អាចកើតលើស្ត្រីវ័យចន្លោះ ៦៩ឆ្នាំ ឡើងទៅ

១) កត្តាប្រឈម និងមូលហេតុដែលបណ្តាលឲ្យកើតមានមហារីកសុដន់លើស្ត្រី៖
ជំងឺមហារីកសុដន់កើតឡើងពីការវិវត្តន៍នៃកោសិកាក្រពេញដោះ។ កត្តាដែលអាចបង្កឲ្យមានជំងឺនេះរួមមាន៖
– កត្តាអ័រម៉ូនស្ត្រី: ស្ត្រីខ្លះឆាប់ពេញវ័យពេក (មុន១២ឆ្នាំ) និងស្ត្រីខ្លះទៀតអស់រដូវយូរពេក (ក្រោយ ៥៥ឆ្នាំ)
– ស្ត្រីដែលមានបុត្រទី១ ក្រោយអាយុ ៣០ឆ្នាំ
– ស្ត្រីដែលប្រើថ្នាំពន្យាការមានរដូវ
– បញ្ហាតំណពូជ
– របបចំនីអាហារ:
• អ្នកមិនសូវទទួលទានបន្លែ
• អ្នកមិនបានហាត់កីឡា
• អ្នកធាត់ខ្លាំង
• អ្នកញាំស្រា ៥០០ml ក្នុងមួយថ្ងៃ
– ជក់បារី
– ប្រវត្តិក្រុមគ្រួសារមានជំងឺមហារីកសុដន់ មហារីកដៃស្បូន (អត្រាអាចកើតជំងឺមហារីកសុដន់មានពី ២០%-៣០% ក្នុងលក្ខណៈតំណពូជ) ។

២) រោគសញ្ញា៖
– ដុំមួយ ឬច្រើននៅក្នុងសុដន់ ទំហំតូចឬធំគែមជុំវិញ ដុំមិនច្បាស់លាស់ រឆេងរឆូញមិនអាចរំកិលបានជាប់ស្អិតជាមួយសាច់ដុំ
– ស្បែកសុដន់រាងដូចសំបកក្រូច
– ក្បាលដោះផតចូលក្នុង
– ដោះប្រែប្រួលទំហំខុសធម្មតាខ្លាំង
– ចេញទឹកដោះលាយឈាម
– មានកូនកណ្តុរនៅក្រោមឃ្លៀក
– សញ្ញាផ្សេងៗទៀត

ជួនកាលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលយឺត នាំឲ្យដុំនោះអាចលូតលាស់រាលដាលទៅកន្លែងផ្សេង និងបណ្តាលឲ្យមានអការៈក្អួតចង្អោរ ស្រកទម្ងន់ ស្បែកឡើងពណ៌លឿង ឈឺសន្លាក់ឆ្អឹង ឈឺក្បាល ក្អក។

“ ប្រសិនបើមានករណីសង្ស័យ ឬមានអាការៈដូចបានរៀបរាប់ខាងលើ មេត្តាប្រញាប់ជួបពិគ្រោះវេជ្ជបណ្ឌិតជំនាញរោគស្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលបានត្រឹមត្រូវ។“ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #មន្ទីរពេទ្យកាល់ម៉ែត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print