លោក ហ៊ុន ម៉ានី ៖ អបអរសាទរខួបលើកទី ១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៤)

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ បានថ្លែងថា ៖ តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មោះមុតស្វិតស្វាញរបស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជាទទួលជោគជ័យក្នុងការស្នើបញ្ចូលប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកណ្ឌពិភពលោក។ ក្រោមម្លប់នៃសុខសន្តិភាពមរតកវប្បធម៌ច្រើនអនេកដែលស្ទើរតែបាត់បង់ក្នុងសម័យសង្រ្គាម បានរស់រានមានជីវិតឡើងវិញ និងកំពុងត្រូវបានលើកស្ទួយ ឈានទៅដល់ក្លាយជាបេតិកភណ្ឌពិភពលោក និងមនុស្សជាតិ។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងពិភពលោក ចូលរួមចំណែកថែរក្សា ការពារ សម្បត្តិវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុកជាយូរលង់ណាស់មកហើយ និងរក្សាគុណតម្លៃខ្ពស់នៃមរតកទាំងអស់នោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print