ភ្នំពេញ : មានករណីក្មេងប្រុសជនជាតិបរទេសម្នាក់អាយុ ១០ឆ្នាំជាងធ្លាក់ពីលើអគារដឹប្រីឌ(the Bridge) ពីជាន់ទី២២ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ករណី នេះក៏បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ ល្ងាច ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅអគារដឹប្រីឌ(the Bridge) ក្នុងសង្កាត់ទន្លេសាបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីបុរសជាសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយរូបគាត់បានអង្គុយយាមនៅអគារដឹប្រីឌ(the Bridge) ដែរមានកំពស់៤០ជាន់ជាងតែជនរងគ្រោះនៅជាន់ទី២២ដូចសពមួយដង លុះមកដល់ម៉ោងកើតហេតុប្រមាណជា៦ល្ងាច ក៏បានឮសូរសំឡេងលាន់យ៉ាងខ្លាំងពេលនោះដែរពួកគាត់ក៏ដូចជាប្រជាពលរដ្ឋជិតខាងនាំគ្នាភ្ញាក់ផ្អើលរត់ទៅមើលក៏ឃើញក្មេងប្រុសរងគ្រោះបានធ្លាក់ពីលើអាគារខាងលើ ធ្លាក់មកក្រោមបន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញមូលដ្ឋានក៏បានចុះមកដល់រួចចូលពិនិត្យនៅក្នុងជុំវិញទីតាំងកើតហេតុក្នុងអាគារខាងលើផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចមិនអាចទាន់បំភ្លឺថាករណីខាងលើជាករណីអ្វីនៅឡើយនោះទេសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ។