កសិផលខ្មែរគ្រាប់ស្វាយចន្ទីនិងគុយទាវចាប់ផ្តើមមានទីផ្សារទៅអឺរ៉ុបបន្ទាប់ពីអង្ករ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានបញ្ជាក់ឲ្យដឹងថា ពេលនេះជាឱកាសរបស់ក្រុមហ៊ុននេះដើម្បីបន្ថែមផលិតផលកែច្នៃសម្រាប់នាំចូលទៅកាន់ទីផ្សារធំអឺរ៉ុប។

លោកស្រីបានបញ្ជាក់ថា ក្រុមហ៊ុននាំចេញអង្ករ Amru Rice មានផលិតផលកែច្នៃចំនួន២ប្រភេទទៀតបានត្រៀមសម្រាប់នាំចូលទៅកាន់ទីផ្សារធំនេះ។

លោកស្រីបានឲ្យដឹងថា សម្រាប់ក្រុមហ៊ុននាំចេញអង្ករ Amru Rice ដែលបាននាំអង្ករខ្មែរទៅទីផ្សារលក់រាយផ្សារទំនើបនៅក្នុងសហគមន៍អឺរ៉ុបនិងអាមេរិកទទួលបានការគាំទ្រខ្លាំង ក្រុមហ៊ុនក៏ទើបតែសម្លឹងមើលឱកាសផ្សេងៗដើម្បីផ្សារភ្ជាប់ូវផលិតផលកសិកម្មរបស់ខ្មែរយើងដែលអាចយកទៅលក់ក្រៅពីអង្ករ ដែលជំហានបន្ទាប់នេះគឺគ្រាប់ស្វាយចន្ទីរនិងគុយទាវខ្មែររបស់យើងដែលអាចឈានជើងចូល លក់នៅក្នុងទីផ្សារទំនើបៗទាំងអស់នោះ។

តែជាដំបូងយើងត្រូវចាប់ផ្តើមកសាងស្តង់ដារឲ្យផលិត ផលខ្មែររបស់យើងដែលមានលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារនិងមានការទុកចិត្តពីអតិថិជន។ដោយសាតែផ្សារនីមួយៗតែងមានតម្រូវការអោយក្រុមហ៊ុនផលិតត្រូវតែយកស្តង់ដារអោយបានមុនគេទទួលទិញយកទៅដាក់លក់ក្នុងហាងរបស់គេ។

សូមបញ្ជាក់ថា ផែនការនាំចេញផលិតផលសម្រេចទៅលក់នៅបណ្តាប្រទេសអឺរ៉ុបនេះ បានធ្វើឡើងគឺបន្ទាប់ពីក្រុមហ៊ុនអេមរុរ៉ាយស៍បានប្រើពេលវេលាជាយូរឆ្នាំហើយបានក្លាយទៅជាក្រុមហ៊ុនទី១ នៅកម្ពុជាដែលទទួលបានការបញ្ជាក់គុណភាពស្តង់ដាស្រូវប្រកបដោយនិរន្តរភាព (SRP) ចំណាត់ថ្នាក់ខ្ពស់បំផុត កម្រិត៣ (SRP Verified Level 3″ ) ដែលលទ្ធផលនេះបានបើកទ្វារអោយក្រុមហ៊ុនអេមរុរ៉ាយស៍នាំអង្ករចូលទៅកាន់ទីផ្សារអឺរ៉ុប។

សូមបញ្ជាក់ដែរថា មុនដណ្តើមបានទីផ្សារអឺរ៉ុបនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍បាននិងកំពុងនាំចូលអង្ករទៅកាន់ប្រទេសដាណាម៉ាកប្រទេសហូឡង់ ប្រទេសអង់គ្លេស. ប្រទេសអូស្ត្រាលី. ប្រទេសបារាំង ប្រទេសហ្វាំងឡង់ ប្រទេសអ៊ីតាលី និងសហរដ្ឋអាមេរិក រួចហើយ។

...

ការនាំគ្រាប់ស្វាយចន្ទីរទៅទីផ្សារអឺរ៉ុបនេះ នឹងជួយបើកច្រកទីផ្សារដ៏ធំសម្រាប់កសិករធ្វើចំការស្វាយចន្ទីរខ្មែរ ដែលរហូតមកទល់ពេលនេះលក់ចេញអោយបានតែចំពោះឈ្មួញកណ្តាលពីប្រទេសជាប់របងដែលទិញពីចំការខ្មែរហើយកែច្នៃយកទៅលក់បន្តនៅប្រទេសទី៣៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print