ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖
១- បញ្ហាប្រើប្រាស់សូឡាមានប្រតិកម្មច្រើនណាស់ = គួរពិចារណាពិនិត្យគោលការណ៍ឡើងវិញដើម្បីរំងាប់ប្រតិកម្មមិនល្អ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល?
២- ការគ្រប់គ្រងជនបរទេសរស់នៅកម្ពុជា = គឺអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍លើគ្រប់ជនបរទេស?
៣- ប្រជាជនខ្មែររស់នៅទីក្រុងឡុងប៊ិចមានប៉ុន្មាន? = ហើយអ្នកដែលធ្វើបុណ្យខួបសពលោកកែម ឡី មានប៉ុន្មាននាក់?
៤- ការធ្វើបុណ្យរំលឹកខួបមរណភាពលោក កែម ឡី មិនមែនមកពីស្រឡាញ់លោក កែម ឡីទេ = តែគឺជាការឆ្លៀតឱកាសកេងចំណេញខាងនយោបាយពីលោក កែម ឡី?
៥- ករណីឃាតកម្មលោក កែម ឡី = ត្រូវបានតុលាការបិទបញ្ចប់សំណុំរឿងរួចហើយ។
៦- ដោយសារតែគុបលើសម្តេចតេជោនៅសហរដ្ឋអាមេរិកមិនបានលទ្ធផលអី = បែរជា អ៊ុក ទូច ចង់ទៅឋាននរកទៅវិញ?
៧- សង្ឃឹមលើតុលាការកំពូល = តែដល់តុលាការកំពូលកាត់សេចក្តី មិនត្រូវចិត្តខ្លួនបែរជាជេរបញ្ចោរតុលាការកំពូលទៀតជាមិនខាន?
៨- រឿងអីសម្តេចតេជោ ហ៊ុន សែន រត់លែងរួច បើសម្តេចកំពុងនៅជាប្រធានបក្សកាន់អំណាចនិងជាប្រធានព្រឹទ្ធសភាយ៉ាងគ្រហើរៗ = អាពួកប្រឆាំងចូលចិត្តតែនិយាយផ្ទុយពីការពិត?
៩- ជាធម្មតាតែមានសង្គ្រាមវាយគ្នាហើយតែងតែមានអ្នកស្លាប់តិចច្រើនជៀសមិនរួច = ដូច្នេះការស្លាប់មន្ត្រីយោធាហ៊ុនស៊ិនប៉ិចក្នុងព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា៩៧មិនអាចបន្ទោសអ្នកណាបានទេ?
១០- ការកាត់ទោសក្រុមយុវជនមាតាធម្មជាតិ គឺជាការត្រឹមត្រូវ = ដោយហេតុថាអង្គការដែលហៅថាអង្គការមាតាធម្មជាតិត្រូវរំលាយចោលរួចហើយ បើធ្វើសកម្មភាពបម្រើឧបាយកលអង្គការមាតាធម្មជាតិគឺខុសច្បាប់ ៕